(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និន្នាការនៃការទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមប្រព័ន្ធឌីជីថល បានកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះឃើញថាការទូទាត់តាម Scan QR របស់អេស៊ីលីដាម៉ូបាល មានស្ទើគ្រប់កន្លែង លក់ទំនិញនៅក្នុងប្រទេសកម្ពុជា។

កញ្ញា រចនា បុគ្គលិកគិតលុយក្នុងហាងលក់ សម្លៀកបំពាក់មួយនៅភ្នំពេញឲ្យដឹងថា ឥឡូវនេះអតិថិជនជាញឹកញាប់ តែងសួររក Scan QR អេស៊ីលីដាម៉ូបាល ដោយសារតែអតិថិជនភាគច្រើន មិនសូវប្រើប្រាស់ក្រដាសប្រាក់នោះទេ។

កញ្ញា រចនា បានបន្ថែមថា «ឥឡូវនេះពេលគិតលុយភ្ញៀវសួររក ស្កែនឃ្យូអរ អេស៊ីលីដាម៉ូបាលច្រើនគួរសម ព្រោះថា មិនពិបាករឿងអាប់លុយ ឬកាន់ក្រដាស់ប្រាក់ដោយផ្ទាល់»

អ្នកស្រី អឿន ផារី ម្ចាស់អាហារដ្ឋានមួយកន្លែង នៅផ្សារប៉ាំងកាសី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «ខ្ញុំដាក់ឲ្យប្រើសេវាទូទាត់ស្កែនឃ្យូអរ តាមអេស៊ីលីដាម៉ូបាល ព្រោះងាយស្រួល ហើយខ្ញុំព្រមទាំងអតិថិជន មិនប៉ះពាល់ក្រដាសប្រាក់ផ្ទាល់ទាំងនេះជាការរួមចំណែក កាត់បន្ថយការឆ្លងរាលដាល នៃជំងឺកូវីដ១៩ផងដែរ»

អ្នកស្រី អឿន ផារី បន្ដទៀតថា «ឥឡូវអតិថិជនប្រើ ស្កែនឃ្យូរអ តាមអេស៊ីលីដាម៉ូបាល ហើយកាន់តែងាយស្រួលនោះ គឺភ្ញៀវចង់ទូទាត់ជាលុយរៀលក៏បាន ជាលុយដុល្លារក៏បានស្រួលមែនទែន មិនចាំបាច់ប៉ះក្រដាស់ប្រាក់ដោយផ្ទាល់ និងមិនពិបាកអាប់លុយ»