(បាសេឡូណា)៖ គ្រូបង្វឹកក្លិប FC Barcelona លោក Ronaldo Koeman បានលើកឡើងថា លោកមានជំនឿចិត្តថា កីឡាករខ្សែប្រយុទ្ធ Lionel Messi នឹងចុះកិច្ចសន្យាថ្មីមួយជាមួយនឹងក្លិបទៀតនាថ្ងៃសុក្រសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
កីឡាករសញ្ជាតិអាហ្សង់ទីន Messi លែងជាកីឡាកររបស់ក្លិប Barcelona ទៀតហើយ បន្ទាប់ពីកិច្ចសន្យាចុងក្រោយរបស់លោកបានផុតកំណត់ កាលពីចុងខែមិថុនា ឆ្នាំ២០២១ ហើយមកទល់ពេលនេះ លោកមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះទេ ហើយក៏នៅទំនេរ ដែលអាចទទួលយកការផ្តល់ជូនពីក្លិបផ្សេងៗទៀតបាន។
ប្រធានក្លិប Barca លោក Joan Laporta បាននឹងកំពុងបន្តចរចាជាមួយកីឡាករ និងអ្នកតំណាងរបស់ Lionel Messi។
ជាមួយគ្នានោះ គ្រូបង្វឹក Koeman បានបញ្ជាក់ថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននោះ នឹងក្លាយជាកីឡាករមួយរូបរបស់ក្លិប Barca សម្រាប់រដូវកាលក្រោយទៀត៕