(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា សវនាការលើកដំបូងរបស់តារាចម្រៀង B.I សមាជិក IKON ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានពន្យារពេល ដោយសារតែការរាតត្បាតកូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូង ដែលឆ្លងដល់មន្ត្រីតុលាការ ទទួលបន្ទុករឿងក្តីរបស់តារាចម្រៀងរូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

រំឭកទៅកាលពីឆ្នាំ២០១៦ តារាចម្រៀង B.I ត្រូវបានតុលាការចោទប្រកាន់ពីបទ ទិញគ្រឿងញៀន ខណៈតាមការកំណត់ សវនាការលើកដំបូងរបស់លោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។ តែយ៉ាងណាសម្រាប់តែប្រកាសថា ពន្យារពេលទៅវិញ ដោយសារតែមន្ត្រីតុលាការទីក្រុងសេអ៊ូល ដែលទទួលបន្ទុករឿងក្តីរបស់ B.I ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងសប្តាហ៍នេះ។

មូលហេតុនេះ បានធ្វើឲ្យសវនាការរបស់ B.I ត្រូវបានលើកទៅធ្វើថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១ព្រឹក (ពេលវេលានៅកូរ៉េ) ជំនួសវិញ៕