(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា U-23 បានស្ថិតក្នុងពូលជាមួយក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិកូរ៉េខាងជើង ក្នុងពូល K នៃការប្រកួតវគ្គជម្រុះពាន AFC Asian Cup 2022 ដែលមានអ៊ូបេគីស្ថានជាម្ចាស់ផ្ទះនៃការប្រកួត ដែលការចាប់ឆ្នោតបែងចែកពូលនេះធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

នេះជាការចាប់ឆ្នោតបែងចែកពូលការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី អាយុក្រោម ២៣ឆ្នាំ AFC U23 ASIAN CUP Uzbekistan 2022 ដែលក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ត្រូវជួបក្រុមជប៉ុន និងកូរ៉េខាងជើង ដែលមានអ៊ូបេគីស្ថាន ជាម្ចាស់ផ្ទះ នៅពេលការប្រកួតវគ្គជម្រុះនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ៕