(ភ្នំពញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី៧ ហើយនៅថ្ងៃទី១០-១១ ខែកក្កដាស្អែកនេះដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែកក្កដារួមមាន៖
១៖ បឹងកេត Vs គីរីវង់សុខសែនជ័យ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs វិសាខា
៣៖ ខេត្តព្រៃវែង Vs កងយោធពលខេមរភូមិន្ទ
៤៖ ព្រះខ័នរាជស្វាយរៀង Vs សូលទីឡូអង្គរ។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែកក្កដាវិញរួមមាន៖
១៖ អង្គរថាយហ្គឺរ Vs អគ្គិសនីកម្ពុជា
២៖ នគរបាលជាតិ Vs ភ្នំពេញក្រោន។
គួរបញ្ជាក់ផងថា ការប្រកួតលីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី៧នេះ មានគូរពិសេសៗនឹងត្រូវប៉ះគ្នាទៀតហើយរវាងក្រុមម្ចាស់ផ្ទះបឹងកេត ដែលជាក្រុមការពារតំណែងជើងឯក ឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៩ពិន្ទុផងនោះ នឹងត្រូវបើកទ្វារទទួលភ្ញៀវក្រុមគីរីវង់សុខសែនជ័យ ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន ៩ពិន្ទុដែរនៅថ្ងៃសៅរ៍ ទី១០ ខែកក្កដាស្អែកនេះ ក្នុងទឹកដីនៃកីឡដ្ឋានខេមបូឌាអ៊ែរវេ ម៉ោង ១៥៖៣០នាទី រសៀល៕