(ភ្នំពេញ)៖ សូមណែនាំម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ LG ជាមួយនឹងសមត្ថភាពដ៏ខ្លាំងអាចកម្ចាត់ បាក់តេរី ព្រមទាំងវីរុសកូវីត-១៩ នៅក្នុងបរិយាកាសបានរហូតទៅដល់ ៩៩.៩៩ % ។ ម៉ាស៊ីនត្រជាក់ LG ម៉ូដែលចុងក្រោយទាំងនេះ បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា «UV Nano Technology»។
ហេតុអ្វីបានជាបច្ចេកវិទ្យា UV Nano មានសារៈសំខាន់សម្រាប់សុខភាព?
បច្ចេកវិទ្យាថ្មី «UV Nano Technology» នេះគឺជាការបញ្ចេញកាំរស្មីអ៊ុលត្រា UV Rays ដោយប្រើប្រាស់ពន្លឺ LEDS នៅពីក្រោមកង្ហាររបស់ម៉ាស៊ីនត្រជាក់ ដែលវាមានតួនាទីធ្វើការបំលែង ពពួកវិរុស និង បាក់តេរីដែលមិនអាចមើលឃើញនឹងភ្នែកទទេ ឲ្យចេញពីសមាសធាតុខ្យល់ មុនពេលខ្យល់ចេញមកខាងក្រៅ ដើម្បីផ្ដល់ឲ្យនូវខ្យល់បរិសុទ្ធគ្រប់ដង្ហើមចេញចូលរបស់លោកអ្នក។
បច្ចេកវិទ្យាកាំរស្មី UV Nano អាចការពារការឆ្លងរាលដាល នៃភ្នាក់ងារបង្ករោគក្នុងខ្យល់ក្នុងផ្ទះរបស់អ្នក៕