(ស៊ីដនី)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 GP និងកម្មវិធី Moto GP របស់ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២១ នេះ ត្រូវបានលុបចោលទាំងអស់ ដោយសារវិបត្តិជំងឺ COVID-19 ហើយនេះក៏ជាឆ្នាំទី២ ដែលត្រូវបានខកខានផងដែរ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

រួមជាមួយគ្នានោះដែរ ការប្រកួតប្រណាំងម៉ូតូ Moto GP កម្រិតពិភពលោកដែលគ្រោងរៀបចំនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នោះ ក៏ត្រូវបានលុបចោលដែរ ជាមួយការប្រណាំងរថយន្ត Formula 1 Grand Prix ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សម្រាប់ការប្រកួត ២ជុំចុងក្រោយនៃព្រឹត្តិការណ៍ Formula 1 នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាបរួម នាទីក្រុង Abu Dhabi ផងនោះ នឹងរៀបចំនៅខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

លោក Paul Little ដែលជាប្រធានគ្រប់គ្រង់ F1 របស់អូស្ត្រាលី ក៏លើកឡើងថា«មានការខកចិត្តយ៉ាងខ្លាំង តែយើងពេញចិត្តចំពោះចំណាត់ការរបស់អូស្ត្រាលី នៅការរឹតត្បិតអំពីរបញ្ហារការធ្វើដំណើអន្តរជាតិនាពេលបច្ចុប្បន្ន»៕