(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបន្តប្រគល់រង្វាន់ម៉ូតូ ZoomerX ចំនួន០២គ្រឿងបន្ថែមទៀត ជូនអ្នកឈ្នះរង្វាន់ដែលមានម្នាក់ជាជាងទង នៅខេត្តកំពង់ចាម និងម្នាក់ទៀតមានមុខរបរនេសាទត្រី នៅខេត្តបាត់ដំបង។
អ្នកឈ្នះរង្វាន់ម៉ូតូទី១៖ មានឈ្មោះ ចេង សុវណ្ណរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាជាងទង រស់នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក សុវណ្ណរ៉ា បានរៀបថា ជាទម្លាប់តែងតែហូបឆេមពានអាយស៍០១កំប៉ុងៗ ពេលថ្ងៃត្រង់ គឺនៅពេលដែលគាត់សម្រាកពីការច្នៃម៉ូដគ្រឿងអលង្កាឱ្យភ្ញៀវ ហើយថ្ងៃត្រូវ រង្វាន់ម៉ូតូនោះ គឺគាត់ហាក់ដូចមានអារម្មណ៍ល្អប្លែក មិនដឹងថាជាហេតុអ្វី ពេលនោះគាត់ក៏នឹកឃើញគាស់ឆេមពានអាយស៍ ដែលទើបទិញមកហូប ស្រាប់តែឃើញរូប ម៉ូតូតែម្តង គាត់សប្បាយចិត្តជាខ្លាំងក៏ទៅប្រាប់ម្តាយ និងបងប្អូនផ្អើលនាំគ្នាមើលក្រវិលកំប៉ុងតែម្តង។
អ្នកឈ្នះម៉ូតូទី២៖ មានឈ្មោះ គាត វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរនេសាទត្រី រស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោក វីរៈ បានរៀបរាប់ថាថ្ងៃនោះ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីនេសាទត្រីវិញ គាត់បានទិញឆេមពានអាយស៍ចំនួន០២កំប៉ុងមកទុកហូប ដំបូងពេលគាស់ហូបកំប៉ុងទី១ឃើញអរគុណ ដល់ពេលហូបកំប៉ុងទី២ ស្រាប់តែត្រូវរង្វាន់ម៉ូតូZoomerX នេះតែម្តង គាត់ត្រេកអរយ៉ាងខ្លាំង ក៏រកលេខទូរសព្ទទាក់ទងទៅក្រុមហ៊ុន ហើយតំណាងក្រុមហ៊ុនបញ្ជាក់ថា ពិតជាត្រូវរង្វាន់ម៉ូតូ ពីឆេមពានប្រាកដមែន។
ចំណែកឯអ្នកលក់ឆេមពាន ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំង០២នាក់ខាងលើក៏ទទួលបានកាដូលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ម្នាក់ៗ ៥០កេស ផងដែរ នោះគឺមានឈ្មោះ លាង មេងស៊្រី ជាអ្នកលក់ភេសជ្ជៈឆេមពាននៅភូមិស្វាយកណ្តាល និងលាកពូ គាតកាត់ ជាអ្នកលក់ភេសជ្ជៈឆេមពាន នៅភូមិក្បាលតោល ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក វ៉ាន់ រតនា តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានថ្លែងថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់ ហើយអតិថិជនឆេមពាន យិនស៊ិន និងឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។
លោក វ៉ាន់ រតនា ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ និងជូនពរឱ្យអតិថិជនឆេមពាន មានសំណាង ត្រូវរង្វាន់ធំគ្រប់ៗគ្នា។ ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និងរង្វាន់ម៉ូតូ ZoomerXដ៏ច្រើនសន្ធឹកសន្ធាប់៕