(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៦ ខែកក្កដា បានប្រកាសសហការជាមួយក្រុមហ៊ុន Grab ក្នុងការដឹកជញ្ជូនកាដូមានភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL សរុបចំនួន ១ម៉ឺនកំប៉ុង តាមរយៈសេវាកម្ម GrabExpress របស់ក្រុមហ៊ុន Grab ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេលពេញមួយសប្តាហ៍។
ក្រុមហ៊ុននឹងផ្ញើកាដូចំនួន ២,៥០០កាដូ ឬស្មើទៅនឹង វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន១ ម៉ឺនកំប៉ុង ជូនដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែកក្កដា។
អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ការសហការក្នុងការផ្ញើកាដូនេះ គឺដើម្បីសម្តែងការអរគុណដល់ប្រជាពលរដ្ឋដែលតែងតែជឿទុកចិត្តជ្រើសផលិតផលរបស់ក្រុមហ៊ុនជានិច្ច និងដើម្បីណែនាំភេសជ្ជៈប៉ូវកម្លាំងរសជាតិថ្មីដែលយើងទើបតែប្រកាសលក់នៅក្នុងទីផ្សារនាពេលថ្មីៗនេះ ឲ្យប្រជាពលរដ្ឋបានពិសាទាំងអស់គ្នា»។
វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទានស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។
ដើម្បីទទួលបានកាដូនេះ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញអាចចូលទៅកាន់កម្មវិធីទូរស័ព្ទ Grab រួចចូលទៅកាន់ GrabRewards ដើម្បី Redeem យកកញ្ចប់កាដូដែលមាន វើក អាយស៊ី ឃូល WURKZ ICY COOL ចំនួន ៤ កំប៉ុង ដោយគ្រាន់តែប្រើប្រាស់ពិន្ទុសន្សំដែលខ្លួនមានក្នុងកម្មវិធី Grab ចំនួន ៥ ពិន្ទុតែប៉ុណ្ណោះ។
បន្ទាប់ពី Redeem រួច ប្រជាពលរដ្ឋនឹងឃើញផ្ទាំងព័ត៌មានសម្រាប់បំពេញព័ត៌មានលម្អិតដូចជាលេខទូរស័ព្ទ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សេវា GrabExpress ដឹកជញ្ជូនកាដូនោះទៅដល់ផ្ទះនៅថ្ងៃបន្ទាប់ដោយមិនមានការបង់ប្រាក់អ្វីទាំងអស់។
ដូច្នេះ ប្រជាពលរដ្ឋប្រញាប់រួសរាន់ចូលទៅ Redeem ទទួលយកកាដូនេះទាំងអស់គ្នាតាមរយៈ link នេះ https://grb.to/GrabRewardsKH៕