(ក្រុងឡុងដ៍)៖ លេងត្រឹម ៣៦០នាទី កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo អាចស៊ុតបាន ៥គ្រាប់ក្នុងយុទ្ធនាការពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប Euro 2020 ដ្បិតព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ ១៦ក្រុម គ្រាដែលរូបគេក៏បានបញ្ជូនបាល់ឲ្យមិត្តរួក្រុមស៊ុតបាន ១គ្រាប់ផងដែរ។
សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញថា Ronaldo អាចឈ្នះពានស្បែកជើងមាស ស្របពេលខ្សែប្រយុទ្ធ Patrick Schick របស់សាធារណរដ្ឋឆេក ក៏រកបាន ៥គ្រាប់ដូចគ្នា។
UEFA បញ្ជាក់ថា Ronaldo បានប្រើពេលត្រឹមតែ ៣៦០នាទី ក្នុងរកគ្រាប់ស៊ុតបញ្ចូលទីគូប្រកួតនៅ Euro លើកទី១៦ នេះដែលមានស្ថិតិអាចលើកពាននេះភាគរយល្អជាងកីឡាករ Patrick Schick ប្រើពេលដល់ទៅ ៤០៤នាទី ទើបរកបាន ៥គ្រាប់ និងជាកីឡាករដែលបានលេងដល់វគ្គជ្រៅនៅឆេកចាញ់ដាណឺម៉ាក ២-១ ក្នុងវគ្គ ៦ក្រុមចុងក្រោយ។
គួររំលឹកផងថា ស្ថិតិរបស់កីឡាករនៃក្លិបសេះបង្កង់ Juventus ខាងលើនេះ អាចរកបាន ៥គ្រាប់ និងបញ្ជូនបាល់ទៅមិត្តរួមក្រុមស៊ុតនោះ គឺស្ថិតក្នុងវគ្គចែកនៃពូល F ទាំងអស់ មុនពេលមកចាញ់បិសាចក្រហមប៊ែលហ្ស៊ិក ១-០ នៅវគ្គ ១៦ក្រុម៕