(ក្រុងឡុងដ៏)៖ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង ក្នុងលទ្ធផល ២-០ នៃការប្រជែងពានអឺរ៉ុប UEFA Euro 2020 ជ្រុះចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះ ដែលការប្រកួតបានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នាកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស លើកទី១៦ នេះ។

ការប្រកួតយ៉ាងស្វិតស្វាញពេញ ៩០នាទីក្រុមជម្រើសជាតិអង់គ្លេស រកបាន ១គ្រាប់នៅនាទី៧៦ ពីការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Raheem Sterling នឹងមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធឆ្នើម Harry Kane ក៏រកបាននៅនាទី៨៦ យ៉ាងអស្ចារ្យជួយក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយខុសពី Euro 2016 ធ្លាក់ត្រឹមវគ្គ ១៦ក្រុមនេះ។

នេះក៏ជាការឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃការប្រជែងដណ្តើមពានអឺរ៉ុប Euro 2020 ដែលមានរយៈពេល ៤ឆ្នាំម្តងរបស់ជម្រើសជាតិអស់គ្លេស ដែលដឹកនាំដោយលោកគ្រូបង្វឹក Gareth Southgate ក្នុងជំនួបធំប្រចាំតំបន់អឺរ៉ុបនៃពាន Euro 2020 ដែលយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង យ៉ាងអស្ចារ្យពីប្រវត្តិជួបគ្នា ៣៤លើកនឹងការឈ្នះលើកទី១៥ នេះផងដែរ៕