(ក្លាស្កូ)៖ ការប៉ះគ្នាក្នុងវគ្គ ១៦ក្រុមចុងក្រោយនៅពានរង្វាន់អឺរ៉ុប UEFA European Championship 2020 នេះរវាងក្រុមជម្រើសជាតិស៊ុយអែត ប៉ះអ៊ុយក្រែន នាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺជាការប្រកួតសងសឹករបស់ស៊ុយអែត ដែលធ្លាប់ចាញ់អ៊ុយក្រែន នៅការប្រកួតពាន Euro 2012 ក្នុងលទ្ធផល ២-១។
ក្រុមទាំងពីរនឹងធ្វើការប្រកួតនៃវគ្គ ១៦ក្រុមចុងក្រោយពានអឹរ៉ុបលើកទី១៦ នេះនៅឯកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន ខណៈស៊ុយអែត ធ្លាប់ចាញ់អ៊ុយក្រែន ២-១ ធ្លាក់ក្នុងវគ្គសន្សំពិន្ទុពូល D ដូចគ្នាកាលពី Euro 2012 នៅពេលស៊ុយអែត រកបានជ័យជម្នះតែ ១លើកប៉ុណ្ណោះនៃការប៉ះគ្នា ៤លើកដោយចាញ់ ៣ប្រកួត មិនដែលស្មើ។
ដូច្នេះមិនថាលទ្ធផលបែបណាក៏ដោយ ការប្រជែងគ្នាក្នុង Euro 2020នេះវគ្គ ១៦ក្រុមនេះក្រុមដែលរកបានជ័យជម្នះរវាងក្រុមស៊ុយអែត នឹងក្រុមអ៊ុយក្រែន នឹងត្រូវឡើងទៅជួបក្រុមអង់គ្លេស ឬក្រុមអាល្លឺម៉ង។ ខណៈក្រុមស៊ុយអែត ជាក្រុមលេខ ១ដែលចេញពីពូល E ហើយក្រុមអ៊ុយក្រែន ជាក្រុមលេខ ៣ល្អចេញពីពូល C ដើម្បីប្រជែងលើកពាន Euro 2020 ដែលការព្រឹត្តិការណ៍ទី១ មានសហម្ចាស់ផ្ទះ ១២ប្រទេសនឹង ១១ទីលានដោយមាន ២៤ក្រុមចូលរួម៕