(ភ្នំពេញ)៖ ដូចដែលអ្នកទាំងអស់គ្នា បានដឹងរួចមកហើយថា វិស័យទេសចរណ៍គឺជាចលករមួយ សម្រាប់ជំរុញសេដ្ឋកិច្ចរបស់ជាតិ ដូចនេះទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺពិតជាសំខាន់ខ្លាំងមែនទែន។
នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមួយឈ្មោះថា Angkorpass Technology Co., Ltd ហើយមកទល់ពេលនេះ ក្រុមហ៊ុនបង្កើតកម្មវិធីទូទាត់តាមប្រព័ន្ធឌីជីថល ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធតាមខ្លួនគឺ Wonderpass។
ដើម្បីជំរុញកំណើនទេសចរណ៍ ឲ្យកាន់តែរីកចម្រើន ក្រុមហ៊ុន Angkorpass ក៏បានបង្កើតសេវាកម្មល្អៗ ជាច្រើនសម្រាប់ភ្ញៀវទេសចរ ដែលមកកំសាន្ត នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញបន្ទាប់ពីប្រទេសកម្ពុជា ចាប់ផ្ដើមទទួលរងឥទ្ធិពលពីការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឲ្យតំបន់ទេសចរណ៍ជាច្រើន ត្រូវបានផ្អាកបណ្ដោះអាសន្ន ប៉ុន្តែបច្ចុប្បន្ននេះ តំបន់ទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានដំណើរការវិញ ក្រោយពីឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានការធូរស្រាល និងអាចគ្រប់គ្រងបាន។
តើអ្នកចង់មានដំណើរកំសាន្ត ទៅកាន់រមណីយដ្ឋាន ឬក៏តំបន់ទេសចរណ៍មួយណា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ឬអត់?
ក្នុងរយៈពេលខ្លីខាងមុខនេះ ក្រុមហ៊ុនអង្គរផាស តិចណូឡូជី មានកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៍ ជាពិសេសការទូទាត់រហ័ស ងាយស្រួល ដោយគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា។
លើសពីនោះទៀត ដើម្បីចូលរួមចំណែក ដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រុមហ៊ុនអង្គផាស តិចណូឡូជី នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងទេសចរណ៍ អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩»។
ពិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការផ្សាយផ្ទាល់ នៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនអង្គផាស តិចណូឡូជី ក្រសួងទេសចរណ៍ និងសារព័ត៌មាននានា នៅវេលាម៉ោង១៖៣០នាទីរសៀល។
កម្មវិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា ក្រោមធិបតីភាពរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយស មកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖
១៖ ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
២៖ ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា
* ដើម្បីផ្តល់នូវវេទិកាមួយ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងព័ត៌មានពីវិស័យសាធារណៈវិស័យឯកជន និងសមាគមដែលទាក់ទង នឹងស្ថានភាពទេសចរណ៍ ក្នុងកំឡុងពេល Covid-19
* ដើម្បីកំណត់ពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីស្តារវិស័យទេសចរណ៍នៅកម្ពុជា ក្នុងវេទិកាភាពជាដៃគូសាធារណៈឯកជនភាព ជាឯកជនរវាងប្រជាជន និងសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អត្ថប្រយោជន៍ប្រកួតប្រជែង ផ្នែកទេសចរណ៍នៅលើវេទិកាជាតិ និងអន្តរជាតិ
* ដើម្បីជំរុញបន្ថែមទៀត នូវការអនុវត្តគោលដៅ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងកំឡុងពេល និងក្រោយ វិបត្តិកូវីដ១៩ ដែលទទួលបានការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលចាប់ផ្តើមពីឆ្នាំ ២០២១។
* ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ សហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការជំរុញការធ្វើឌីជីថលទេសចរណ៍ ក្នុងយុគសម័យទី៤.០។
គួរបញ្ជាក់ផងដែរថា Wonderpass នឹងចាប់ផ្ដើមដាក់ឲ្យដំណើរការជាផ្លូវការ ក្នុងប្រទេសកម្ពុជា ជាមួយដៃគូអាជីវកម្មទាំងជាតិ និងអន្តរជាតិ ដោយទទួលបាននូវភាពងាយស្រួល ក្នុងការប្រើប្រាស់កម្មវិធី Wonderpass ។
យ៉ាងណាមិនក្រុមហ៊ុន Angkorpass ជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថល ដែលជាបុត្រសម្ព័ន ជាមួយ៖
* ក្រុមហ៊ុន Haystack Asia Co., Ltd
* ក្រុមហ៊ុនស្វែងរកអ្នកវិនិយោគមកពីប្រទេសកាណាដា
* ក្រុមហ៊ុន Haystsack Lab Co., Ltd ផ្តល់សេវាកម្ម តម្លើងកម្មវិធីគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធឌីជីថល
* ក្រុមហ៊ុន Mondulkiri Estate Co., Ltd ជាក្រុមហ៊ុន ផ្តល់សេវាបដិសណ្ឋារកិច្ច និងចំការកាហ្វេ JSO Co., Ltd នឹងចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍ ក្នុងពេលឆាប់ៗនេះផងដែរ៕