(ក្រុងឡុងដ៍)៖ ជំនួបដែលប្រិយមិត្តបានទន្ទឹងរង់ចាំបានមកដល់ហើយនៅវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Euro 2020 គឺរវាងក្រុមតោកំណាចអង់គ្លេស ប៉ះឥន្រ្ទីដែកអាល្លឺម៉ង់ដែលជាការប្រកួតទី៤៣ ក្នុងចំណោម ៥១ប្រកួតសរុបសម្រាប់ជើងឯកអឺរ៉ុប លើកទី១៦នេះ។
*គូទី១៖ អង់គ្លេស ប៉ះអាល្លឺម៉ង់ នាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ នៃវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។
*គូទី២៖ ស៊ុយអែត ប៉ះអ៊ុយក្រែន នាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតចុងក្រោយនៃវគ្គ ១៦ក្រុមចុងក្រោយនៃពានអឹរ៉ុប UEFA European Championship 2020 នៅឯកីឡដ្ឋាន Hampden Park ស្ថិតក្នុងទីក្រុង Glasgow ប្រទេសស្កុតឡេន។
គួរបញ្ជាក់ផងថា នៅពេលនេះវគ្គ ៨ក្រុមចុងក្រោយនៅ Euro 2020 នេះ រកបានឃើញ ៣គូហើយដែលត្រូវប៉ះគ្នាជាបន្តទៀតរវាងដាណឺម៉ាក ប៉ះសាធារណរដ្ឋឆេក, អ៉ីតាលី ប៉ះប៊ែលហ្សិក និងអេស្ប៉ាញ ជួបស្វីស ដោយរង់ចាំបញ្ចប់ ២ប្រកួតនាយប់នេះទៀត៕