(ប៊ូឆារ៉េស)៖ មិននឹកស្មានក្រុមដែលបានព្យាករណ៍មានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក Euro 2020 នេះបានហាលអាវហើយ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីចាញ់ស្វីស ៤-៥។
ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ នៃការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងផងដែរនៅឯកីឡដ្ឋាន Arena Nationala ស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី នារាត្រីថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
ក្រុមសញ្ញាលេខបូកស្វីស ជាអ្នករកបានគ្រាប់នាំមុខមុននៅនាទី១៥ និងនាទី៨១ ពីការធ្វើបានសម្រេចដោយកីឡាករ Seferovic ជាមួយមិត្តរួមក្រុម Gavranovic ក្នុងនាទី៩០ នៅពេល Karim Benzema រកបាន ២គ្រាប់ និង Paul Pogba រកបាន ១គ្រាប់ដែរនៅនាទី៧៥ គ្រាដែលការប្រកួតថែមម៉ោង ១៥នាទី ២ដងពុំមានការស៊ុតបញ្ចូលទីគ្នាទៀតទេពីក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃ Euro 2020 លើកទី១៦នេះ។
ជំនួបរវាងស្វីស ប៉ះបារាំង ជាគូទី៣ នៅអឺរ៉ូឆ្នាំនេះ ដែលមិនអាចរកបានឃើញក្រុមឈ្នះ ដ្បិតអ៉ីតាលីយកឈ្នះអូទ្រីស ក្នុងនាទីបន្ថែម ១៥នាទី ២ដងដូចទៅនឹងគូអេស្ប៉ាញទម្លាក់ក្រូអាតផងដែរក្នុងលទ្ធផល ៥-៣។ ស្វីស ត្រូវឡើងទៅប៉ះអេស្ប៉ាញនៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត៕