(ភ្នំពេញ)៖ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើ ធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល៦ខែមកហើយ ។
យុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរ ត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ដើម្បីគោរពតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីអតិថិជនដែលបាន ឈ្នះរង្វាន់នាឡិកាដៃប្រណិត ចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួន ដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។
សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនង ដាច់ដោយឡែកសម្រាប់ការបើករង្វាន់។
លោកអគ្គនាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានថ្លែងថា «នេះជាឱកាសមួយដ៏ល្អ សម្រាប់ធនាគារ ដើម្បីធ្វើការអបអរសាទរ ដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបីជាព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ»។
លោកបន្ដថា «ធនាគារតែងតែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើង ក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើកកម្ពស់ពីគុណតម្លៃរ បស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ នៅក្នុងគោលដៅរបស់ធនាគារផងដែរ»។
សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេស សម្រាប់អតិថិជនដែលមានសក្តានុពល ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនិងឧត្តមភាព និងកិត្យានុភាព ក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់សុវត្ថិភាព ដល់អតិថិជនក្នុងការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជាគុណតម្លៃមួយរបស់ធនាគារផងដែរ។
អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹង ការផ្តល់ជូនដ៏ល្អ ឥតខ្ចោះពីសេវាកម្ម និងផលិតផល នៃការលើកលែងថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួលបានមកវិញ នូវអត្រាការប្រាក់រហូតដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖
* ទទួលបានសិទ្ធិបន្ថែម ដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ជូនសេវាកម្ម ធនាគារពីប្រធានគ្រប់គ្រ ងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕