(អាមេរិក)៖ Telegram ដែលជាកម្មវិធីមួយកំពុងតែពេញនិយម និងមានប្រជាប្រិយភាពបំផុតនោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានធ្វើការ Update និងដាក់បន្ថែមនូវមុខងារថ្មីមួយចំនួនដូចជា មុខងារ Video Calls ជាគ្រុប និងអាចប្រើបានគ្រប់ឧបករណ៍ទាំងអស់ រួមទាំង Tablet និង Desktop។
យោងតាមសេចក្ដីប្រកាសនៅលើវេបសាយ Telegram ផ្ទាល់បានឱ្យដឹងថា ការបន្ថែមមុខងារ Group Video Calls នេះគឺ ដើម្បីផ្ដល់នូវភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នករៀនតាមអនឡាញ និងសម្រាប់មុខ ជំនួញដែលត្រូវការប្រជុំតាមអនឡាញ។
ភ្ជាប់មកជាមួយនឹងមុខងារ Group Video Calls, កម្មវិធី Telegram ក៏បានបន្ថែមនូវភាពទាក់ទាញជាមួយនឹង Animated backgrounds និង Message animations ដើម្បីឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្រស់ថ្លា និង រីករាយ។
នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមុខងារ Group Video Calls គឺអាចប្រើប្រាស់បានត្រឹមតែគ្នា ៣០នាក់ប៉ុណ្ណោះ ដោយនឹងបង្កើនចំនួនឱ្យច្រើនជាងនេះនាពេលខាងមុខ ព្រោះដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែល ចូលចិត្ត Streaming Games និង Live events៕