(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីខេមបូឌា LOLC (Cambodia) Plc គឺជាស្ថាប័នដែលទទួលបានពានរង្វាន់ពី «Global Climate Partnership Award ឆ្នាំ ២០២០។
អិលអូអិលស៊ីត្រូវបានជ្រើសរើស សម្រាប់ការច្នៃប្រឌិតថ្មី ក្នុងការរចនាផលិតផល ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីជួយអភិវឌ្ឍជំនាញរបស់មន្រ្តីប្រឹក្សាហិរញ្ញវត្ថុ និងបុគ្គលិកទាំងអស់។
ក្នុងនាមជាស្ថាប័នឈានមុខគេ ក្នុងការនាំមកនូវដំណោះស្រាយមធ្យោបាយធ្វើដំណើរ ដែលមិនប៉ះពាល់ដល់បរិស្ថាន មកកាន់ទីផ្សារកម្ពុជា អិលអូអិលស៊ី បានបានផ្ដល់ដល់អតិថិជនជាង ១ម៉ឺននាក់ជាមួយនឹងប្រាក់កម្ចី ដែលមានចំនួនលើសពី ៣៧លានដុល្លារអាមេរិក ដើម្បីទិញមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទាំងនេះបានកាត់បន្ថយការបំភាយឧស្ម័ន បានជាមធ្យម ២៤ភាគរយ និង បង្កើនសុវត្ថិភាព ព្រមទាំងសម្រួលការធ្វើដំណើរជាលក្ខណៈគ្រួសារកាន់តែប្រសើរឡើង។
លោក Sok Vueun ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានថ្លែងថា ពានរង្វាន់នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ស្ថាប័ន ក្នុងដំណើររបស់ខ្លួន ដែលបញ្ជាក់អំពីទំនួលខុសត្រូវសង្គម របស់ អិលអូអិលស៊ី ចំពោះបម្រែបម្រួលអាកាសធាតុផែនដី ក្នុងនាមខ្លួនជា ស្ថាប័នហិរញ្ញវត្ថុ។
លោកនាយកប្រតិបត្តិបន្តទៀតថា ការទទួលបានពានរង្វាន់កិត្តិយសនេះ នឹងលើកទឹកចិត្តឱ្យ អិលអូអិលស៊ី ពង្រីកផលប័ត្រឥណទាន ដែលអាចជួយចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុផែនដីបន្ថែមទៀត។
លោកនាយកប្រតិបត្តិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន ម្ចាស់ជំនួយ និង ResponsAbility Investment AG ដែលតែងតែជាដៃគូដ៏ល្អនៅក្នុង កិច្ចសហប្រតិបត្តិការជាមួយអិលអូអិលស៊ី ដើម្បីបន្តជំរុញសកម្មភាពសង្គមទាំងនេះ៕