(ក្រុងឡុងដ៍)៖ យុទ្ធនាការប្រណាំងរថយន្ត British Grand Prix នៅខែកក្កដាខាងមុខ នាទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នឹងធ្វើឡើងនៅចំពោះមុខ អ្នកទស្សនាផ្ទាល់ប្រមាណ ១៤០,០០០នាក់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីទីលានប្រណាំងរថយន្តនៅឯទីលាន Silverstone ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

បន្ទាប់ពីពិភាក្សាគ្នារវាងរដ្ឋាភិបាល និងប្រធានទីលាន Silverstone នេះ ការប្រណាំងកម្រិតពិភពលោកនេះនឹងធ្វើឡើងដោយមានអ្នកទស្សនា ក្នុងព្រឹត្តិការណ៍កីឡាមានចំនួនច្រើនជាងគេបំផុតនៅអង់គ្លេស ចាប់តាំងពីមេរោគ COVID-19 ចាប់ផ្តើមរីករាលដាលកាលពីឆ្នាំមុន។

គួរជម្រាបថា ព្រឹត្តិការណ៍ British Grand Prix នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ៕