(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស មានផ្លូវតែម្យ៉ាងគត់ដែលអាចយកឈ្នះអាល្លឹម៉ង់បាន គឺការប្រកួតដែលពុំឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។ នេះបើតាមការលើកឡើងរបស់លោក Lothar Matthaus ថ្លែងប្រាប់ BBC នៅថ្ងៃនេះ។

លោក Matthaus គឺជាអតីតប្រធានក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ខាងលិច នៅពេលដែលពួកគេបានយកឈ្នះអង់គ្លេស ដោយបាល់ប៉េណាល់ទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩០ មុនឈ្នះអង់គ្លេសម្តងទៀតនៅ Euro វគ្គ ៤ក្រុមចុងក្រោយដោយបាល់ ១១ម៉ែត្រដូចគ្នាកាលឆ្នាំ១៩៩៦។

ជំនួបរវាងអង់គ្លេស ទល់នឹងអតីតម្ចាស់ជើងឯកពានអឺរ៉ុប ៣សម័យអាល្លឺម៉ង់ នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទក្រុង London ប្រទេសអង់គ្លេសនារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងវគ្គ ១៦ក្រុមនៅ Euro 2020 ដ្បិតអង់គ្លេសជាក្រុមលេខ១ ចេញពីពូល D ត្រូវប៉ះអាល្លឺម៉ង់ដែលជាក្រុមលេខ២ ចេញពីពូល F ចុងក្រោយគេ។

លោក Matthaus បានសង្កត់ធ្ងន់ថា «អង់គ្លេសមានឱកាសឈ្នះអាល្លឺម៉ង់ ប៉ុន្តែមិនមែនដោយបាល់ ១១ម៉ែត្រនោះទេ»