(ម៉ូនិក)៖ ការបញ្ចប់ក្នុងលទ្ធផលទល់នឹងក្រុមភ្ញៀវហុងគ្រីយប់នេះ ក៏អាចជួយឲ្យឥន្រ្ទីស្ទាំងដែកអាល្លឺម៉ង់ឡើងវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 បានដែរ ដ្បិតហ្វាំងឡង់ និងអ៊ុយក្រែនមានត្រឹម ៣ពិន្ទុបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលទៅហើយ។

អតីតជើងឯក FIFA World Cup 2014 និងជាក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល Euro 2016 នៅប្រទេសបារាំងផងនោះ មាន៣ពិន្ទុក្នុងដៃស្មើទៅនឹងព័រទុយហ្គាល់ គ្រាដែលបារាំង មាន ៤ពិន្ទុឈរនៅកំពូល។ ដូច្នេះពួកគេ (អាល្លឺម៉ង់) ត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះក៏ឈ្នះកៅអីទៅលេងវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែរ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវប៉ះហុងគ្រី នាម៉ោង ០២៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ជាការប្រកួតបញ្ចប់ប្រចាំពូល F ចុងក្រោយគេ នៃព្រឹត្តិការណ៍ Euro 2020 នៅកីឡដ្ឋាន Fussball Arena Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឹម៉ង់។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣៣ដងក្នុងនោះអាល្លឺម៉ង់ឈ្នះហុងគ្រី ១៣ដង ចាញ់១០ដង និងស្មើ១០ដង រួមមាន៖
១៖ ឆ្នាំ១៩០៩ អាល្លឺម៉ង់ស្មើហុងគ្រី ៣ទល់២ ក្នុងការប្រកួតមិត្តភាព
២៖ ឆ្នាំ១៩១១ អាល្លឺម៉ង់ចាញ់ហុងគ្រី ១ទល់៤ ក្នុងការប្រកួតមិត្តភាព
៣៖ ឆ្នាំ១៩១២ អាល្លឺម៉ង់ស្មើហុងគ្រី ៤ទល់៤ ក្នុងការប្រកួតមិត្តភាព
៤៖ ឆ្នាំ១៩២០ អាល្លឺម៉ង់ឈ្នះហុងគ្រី ១ទល់០ ក្នុងការប្រកួតមិត្តភាព
៥៖ ឆ្នាំ១៩២១ អាល្លឺម៉ង់ចាញ់ហុងគ្រី ៣ទល់០ ក្នុងការប្រកួតមិត្តភាព

៦៖ ឆ្នាំ១៩២២ អាល្លឺម៉ង់ស្មើហុងគ្រី ០ទល់០ ក្នុងការប្រកួតមិត្តភាព
៧៖ ឆ្នាំ១៩២៤ អាល្លឺម៉ង់ចាញ់ហុងគ្រី ៤ទល់១ ក្នុងការប្រកួតមិត្តភាព
៨៖ ឆ្នាំ១៩៣០ អាល្លឺម៉ង់ឈ្នះហុងគ្រី ៥ទល់៣ ក្នុងការប្រកួតមិត្តភាព
៩៖ ឆ្នាំ១៩៣២ អាល្លឺម៉ង់ចាញ់ហុងគ្រី ២ទល់១ ក្នុងការប្រកួតមិត្តភាព
១០៖ ឆ្នាំ១៩៣៤ អាល្លឺម៉ង់ឈ្នះហុងគ្រី ៣ទល់១ ក្នុងការប្រកួតមិត្តភាព

១១៖ ឆ្នាំ១៩៣៦ អាល្លឺម៉ង់ចាញ់ហុងគ្រី ៣ទល់២ ក្នុងការប្រកួតមិត្តភាព
១២៖ ឆ្នាំ១៩៣៨ អាល្លឺម៉ង់ស្មើហុងគ្រី ១ទល់១ ក្នុងការប្រកួតមិត្តភាព
១៣៖ ឆ្នាំ១៩៣៩ អាល្លឺម៉ង់ចាញ់ហុងគ្រី ៥ទល់១ ក្នុងការប្រកួតមិត្តភាព
១៤៖ ឆ្នាំ១៩៤០ (មេសា) អាល្លឺម៉ង់ស្មើហុងគ្រី ២ទល់២ ក្នុងការប្រកួតមិត្តភាព
១៥៖ ឆ្នាំ១៩៤០ (តុលា) អាល្លឺម៉ង់ស្មើហុងគ្រី ២ទល់២ ក្នុងការប្រកួតមិត្តភាព

១៦៖ ឆ្នាំ១៩៤១ អាល្លឺម៉ង់ឈ្នះហុងគ្រី ៧ទល់០ ក្នុងការប្រកួតមិត្តភាព
១៧៖ ឆ្នាំ១៩៤២ អាល្លឺម៉ង់ឈ្នះហុងគ្រី ៣ទល់៥ ក្នុងការប្រកួតមិត្តភាព
១៨៖ ឆ្នាំ១៩៥៤ (មិថុនា) អាល្លឺម៉ង់ចាញ់ហុងគ្រី ៨ទល់៣ ក្នុងការប្រកួត World Cup
១៩៖ ឆ្នាំ១៩៥៤ (កក្កដា) អាល្លឺម៉ង់ឈ្នះហុងគ្រី ៣ទល់២ ក្នុងការប្រកួត World Cup
២០៖ ឆ្នាំ១៩៥៧ អាល្លឺម៉ង់ឈ្នះហុងគ្រី ១ទល់០ ក្នុងការប្រកួតមិត្តភាព

២១៖ ឆ្នាំ១៩៥៩ អាល្លឺម៉ង់ចាញ់ហុងគ្រី ៤ទល់៣ ក្នុងការប្រកួតមិត្តភាព
២២៖ ឆ្នាំ១៩៧០ អាល្លឺម៉ង់ឈ្នះហុងគ្រី ៣ទល់១ ក្នុងការប្រកួតមិត្តភាព
២៣៖ ឆ្នាំ១៩៧២ អាល្លឺម៉ង់ឈ្នះហុងគ្រី ០ទល់២ ក្នុងការប្រកួតមិត្តភាព
២៤៖ ឆ្នាំ១៩៧៤ អាល្លឺម៉ង់ឈ្នះហុងគ្រី ៥ទល់០ ក្នុងការប្រកួតមិត្តភាព
២៥៖ ឆ្នាំ១៩៧៨ អាល្លឺម៉ង់ស្មើហុងគ្រី ០ទល់០ ក្នុងការប្រកួតមិត្តភាព

២៦៖ ឆ្នាំ១៩៨៣ អាល្លឺម៉ង់ស្មើហុងគ្រី ១ទល់១ ក្នុងការប្រកួតមិត្តភាព
២៧៖ ឆ្នាំ១៩៨៥ អាល្លឺម៉ង់ចាញ់ហុងគ្រី ០ទល់១ ក្នុងការប្រកួតមិត្តភាព
២៨៖ ឆ្នាំ១៩៨៧ អាល្លឺម៉ង់ស្មើហុងគ្រី ០ទល់០ ក្នុងការប្រកួតមិត្តភាព
២៩៖ ឆ្នាំ១៩៩៤ អាល្លឺម៉ង់ស្មើហុងគ្រី ០ទល់០ ក្នុងការប្រកួតមិត្តភាព
៣០៖ ឆ្នាំ២០០១ អាល្លឺម៉ង់ឈ្នះហុងគ្រី ២ទល់៥ ក្នុងការប្រកួតមិត្តភាព

៣១៖ ឆ្នាំ២០០៤ អាល្លឺម៉ង់ចាញ់ហុងគ្រី ០ទល់២ ក្នុងការប្រកួតមិត្តភាព
៣២៖ ឆ្នាំ២០១០ អាល្លឺម៉ង់ឈ្នះហុងគ្រី ០ទល់៣ ក្នុងការប្រកួតមិត្តភាព
៣៣៖ ឆ្នាំ២០១៦ អាល្លឺម៉ង់ឈ្នះហុងគ្រី ២ទល់០ ក្នុងការប្រកួតមិត្តភាព៕