(សេវីយ៉ា)៖ ក្រុមជម្រើសជាតិស្លូវ៉ាគី ត្រូវប៉ះអេស្ប៉ាញនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ពីការប្រកួតសន្សំពិន្ទុក្នុងពូល E លើកទី៣ ចុងក្រោយគេនៃព្រឹត្តិការណ៍ Euro 2020 ធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។
ក្រុមទាំងពីរធ្លាប់ជួបគ្នា ៦ដង ក្នុងនោះអេស្ប៉ាញឈ្នះស្លូវ៉ាគី ៤ដង ចាញ់ ១ដង និងស្មើ ១ដងរួមមាន៖
១៖ ឆ្នាំ១៩៩៦ អេស្ប៉ាញឈ្នះស្លូវ៉ាគី ៤ទល់១ ក្នុងការប្រកួតជម្រុះ World Cup
២៖ ឆ្នាំ១៩៩៧ អេស្ប៉ាញឈ្នះស្លូវ៉ាគី ១ទល់២ ក្នុងការប្រកួតជម្រុះ World Cup
៣៖ ឆ្នាំ២០០៥ អេស្ប៉ាញឈ្នះស្លូវ៉ាគី ៥ទល់១ ក្នុងការប្រកួត World Cup (ជើងទី១)
៤៖ ឆ្នាំ២០០៥ អេស្ប៉ាញស្មើស្លូវ៉ាគី ១ទល់១ ក្នុងការប្រកួត World Cup (ជើងទី២)
៥៖ ឆ្នាំ២០១៤ អេស្ប៉ាញចាញ់ស្លូវ៉ាគី ២ទល់១ ក្នុងការប្រកួតជម្រុះ Euro ក្នុងជើងទី១
៦៖ ឆ្នាំ២០១៥ អេស្ប៉ាញឈ្នះស្លូវ៉ាគី ២ទល់០ ក្នុងការប្រកួតជម្រុះ Euro ក្នុងជើងទី២៕