(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition ប្រចាំកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែកការណែនាំ៧ចំណុច ស្តីពីគន្លឹះថែរក្សាស្បែកល្អបំផុត នៅឆ្នាំ២០២១។
នាពេលថ្មីៗនេះ យើងទាំងអស់គ្នាតែងតែមានស្រ្តេស និងភាពតានតឹង ហើយវាអាចជះឥទ្ធិពលដល់សុខភាព និងសុខុមាលពរបស់យើងបាន។ ស្ត្រេសអាចបង្កឱ្យមានការរលាកនៅក្នុងរាងកាយ ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារ របស់អ្នកថយចុះ ហើយក៏ប៉ះពាល់ដល់បាក់តេរីនៅក្នុងពោះវៀនផងដែរ។
ការរក្សាទម្លាប់ប្រចាំថ្ងៃបានល្អ អាចជួយអ្នកគ្រប់គ្រងភាពតានតឹង និងឥទ្ធិពលរបស់វាមកលើសុខុមាលភាពទូទៅរបស់អ្នក។ ទម្លាប់ថែរក្សាខ្លួនឯងនឹងជួយឱ្យស្បែករបស់អ្នកមាន ភាពបត់បែន មានសំណើម និងមានសុខភាពល្អ។
វិធីថែរក្សាស្បែកឱ្យបានល្អស្បែក គឺជាសរីរាង្គធំជាងគេបំផុតនៅក្នុងខ្លួនយើង ហើយវាមានសារសំខាន់ក្នុងការរក្សាជាតិទឹក និងផ្តល់សំណើម។ ទម្លាប់ថែរក្សាស្បែកឱ្យបានទៀងទាត់នឹងមិនត្រឹមតែជួយឱ្យស្បែករបស់អ្នកមើលទៅអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។
ទី១៖ លាងដៃរបស់អ្នក មុនពេលអ្នកលាងមុខយោងទៅ តាមគ្រូពេទ្យជំនាញផ្នែកសើស្បែក វេជ្ជបណ្ឌិត Ava Shamban បានឱ្យដឹងថាបាក់តេរី វីរុស និងអាឡែរហ្សីតែងតែផ្ទេរពីចុងម្រាមដៃទៅលើស្បែករបស់អ្នក។ ដូច្នេះមុនពេលដែលអ្នកប៉ះមុខ អ្នកត្រូវប្រាកដថាអ្នកលាងដៃឱ្យបានស្អាតល្អ។
ទី២៖ កុំលាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅ ទឹកក្តៅអាចធ្វើឱ្យស្បែកឆាប់រោល ឬរលាក ហើយក៏កាត់បន្ថយប្រេងធម្មជាតិចេញពីស្បែករបស់អ្នកដែរ ដែលវាពិតជាចាំបាច់ណាស់ដើម្បីធ្វើឱ្យស្បែកមានសុខភាពល្អ។ ប្រើទឹកក្តៅឧណ្ហ ៗ ដើម្បីលាងសំអាត។
ទី៣៖ ចាប់ផ្តើមជាមួយនឹងទម្លាប់សំខាន់ៗយ៉ាងហោចណាស់ អ្នកគួរតែមានផលិតផលសំខាន់ៗ បី ដែលជាផ្នែកមួយនៃទម្លាប់ថែរក្សាស្បែករបស់អ្នក៖
*ហ្វមលាងសំអាតដែលសាកសមនឹងប្រភេទស្បែករបស់អ្នក។
*ផលិតផលដែលផ្តល់ជាតិសំណើម នឹងរួមបញ្ចូលឡេការពារកម្តៅថ្ងៃ (SPF) ដើម្បីការពារស្បែកពីកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់ដល់ស្បែក។
*ហ្វមសម្រាប់ជូតសម្អាតស្បែករបស់អ្នក។
ទី៤៖ ប្រើហ្វមលាងសំអាតដែលសាកសមនឹងប្រភេទស្បែករបស់អ្នកការប្រើហ្វមលាងសំអាតដែលសមស្របនឹងប្រភេទស្បែករបស់អ្នក អាចធ្វើឱ្យមានភាពខុសប្លែកគ្នាខ្លាំងដល់ស្បែករបស់អ្នក។ បង្កើតទម្លាប់លាងសំអាតនៅពេលព្រឹក និងពេលយប់មុនពេលចូលគេងឱ្យដូចជាការដុសធ្មេញរបស់អ្នកដែរ។ ជៀសវាងប្រើប្រាស់សាប៊ូកាត់ខ្លាំងដែលអាចធ្វើឱ្យស្បែករបស់អ្នកស្ងួតប្រេង។
ទី៥៖ ផ្តល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃក្រែមផ្តល់សំណើមពេលថ្ងៃដែលមានរួមបញ្ចូលឡេការពារកម្តៅថ្ងៃ គឺល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកត្រូវការជាតិសំណើមបន្ថែម សូមបញ្ចូលសេរ៉ូមប្រចាំថ្ងៃក្នុងទម្លាប់របស់អ្នកមុនពេលប្រើប្រាស់ក្រែមផ្តល់សំណើមពេលថ្ងៃរបស់អ្នក។
ទី៦៖ លាងសំអាតស្បែករៀងរាល់សប្តាហ៍ លាងសំអាចស្បែករបស់អ្នកអាចធ្វើឱ្យស្បែកមានសុខភាពល្អភ្លឺថ្លាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាចាំបាច់ណាស់ក្នុងការដុសខាត់យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ព្រោះវាអាចជួយជម្រុសកោសិកាស្បែកងាប់ចេញពីផ្ទៃស្បែក។
និងទី៧៖ ពិសារទឹកឱ្យបានគ្រប់គ្រាន់យើងទាំងអស់គ្នាសុទ្ធតែដឹងពីសារៈសំខាន់នៃពិសារទឹកដើម្បីឱ្យរាងកាយមានសុខភាពល្អ ប៉ុន្តែវាក៏ចាំបាច់សម្រាប់សុខភាពស្បែកផងដែរ។ នៅពេលស្បែកមានជាតិទឹកគ្រប់គ្រាន់ វាមើលទៅរលោង និងមានពន្លឺភ្លឺថ្លា។ បង្កើតទម្លាប់ដាក់ទឹកនៅជាប់ខ្លួនពេលកំពុងធ្វើការ នោះអ្នកនឹងមិនភ្លេចពិសារទឹកឡើយ។
Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។
តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕