(រ៉ូម)៖ នេះជារាត្រីចុងក្រោយនៃការប្រកួតសន្សំពិន្ទុលើកទី៣ ប្រចាំពូល A នៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020 ដែលមានតែ ២ប្រកួតប៉ុណ្ណោះជាការប្រកួតបង្រ្គប់កិច្ចរបស់ជម្រើសជាតិអ៉ីតាលី ពេលប៉ះវ៉េល និងតួកគី ត្រូវប៉ះស្វីស។

*គូទី១៖ អ៉ីតាលី ប៉ះវ៉េល ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាការប្រកួតសន្សំពិន្ទុលើកទី៣ ប្រចាំពូល A ក្នុងកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។

*គូទី២៖ តួកគី ប៉ះស្វីស ចាប់ផ្តើមនាម៉ោង ១១៖០០នាទីយប់ដូចគ្នា ធ្វើនៅឯកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។

គួរបញ្ជាក់ផងថា ការប្រកួតនៅ Euro 2020 លើកទី១៦ ដែលមាន ២៤ប្រទេសចូលរួមនោះ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗពីការបញ្ចប់វគ្គសន្សំពិន្ទុនោះ នឹងឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត ដ្បិតក្រុមលេខ៣ ល្អបំផុតចំនួន ៤ក្រុមក៏ត្រូវបានជ្រើសរើសដើម្បីបង្រ្គប់កៅអីផងដែរ។ វគ្គ ២៤ក្រុមដែលស្មើនឹង ៦ពូលនេះ គឺទើបតែត្រូវបានសហព័ន្ធ UEFA អនុម័តពីឆ្នាំ២០១៦ កាល Euro 2016 ធ្វើនៅប្រទេសបារាំង៕