(អង់គ្លេស)៖ ក្លិបបាល់ទាត់ Liverpool ត្រូវបានផ្តល់សិទ្ធិអនុញ្ញាត សម្រាប់គម្រោងពង្រីកសមត្ថភាពផ្ទុកអ្នកទស្សនា នៃពហុកីឡដ្ឋាន Anfield Road របស់ពួកគេ ដែលអាចបង្កើនសមត្ថភាព រហូតដល់ជាង៦១.០០០នាក់, នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាទីក្រុង Liverpool City ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។
ការអភិវឌ្ឍឡើងវិញនេះ នឹងបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនា ប្រមាណ៧.០០០នាក់, ធ្វើឲ្យពហុកីឡដ្ឋាន Anfield ក្លាយជាពហុកីឡដ្ឋានធំជាងគេលំដាប់ទី៣ នៅក្នុងលីគ Premier League, បន្ទាប់ពីពហុកីឡដ្ឋាន Old Trafford របស់ Mancester United និងពហុកីឡដ្ឋាន Tottenham Hotspur។
Liverpool ក៏ត្រូវបានផ្តល់ការអនុញ្ញាត ឲ្យរៀបចំការប្រគុំតន្ត្រី រហូតដល់ទៅ៦ដង និងព្រឹត្តិការណ៍ធំៗ នៅឯពហុកីឡដ្ឋាន Anfield រយៈពេល៥ឆ្នាំ។
គួររំលឹកថា Liverpool បានបញ្ចប់ការពង្រីកម្តងរួចទៅហើយ នូវពហុកីឡដ្ឋាន Anfield Road នេះ ក្នុងឆ្នាំ២០១៦ ដែលបានបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនារបស់ខ្លួន រហូតដល់៥៤.០០០នាក់៕