(កំពង់ធំ)៖ ក្រុមការងារ ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល បាននាំយកម៉ូតូ ZoomerX០១គ្រឿង ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។
អ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ ZoomerX មានឈ្មោះ ជុត សុភាព ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកលក់ដូរគ្រឿងទេស នៅផ្សាររ៉ាឌីសន្ទុក មានទីលំនៅ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
គាត់ត្រូវរង្វាន់ម៉ូតូ១គ្រឿងនេះ គឺនៅពេលដែលគាត់ឈប់សម្រាកការលក់ដូរ ដោយអាជ្ញាធរបិទផ្សារបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
នៅពេលព្រឹក គាត់បានប្រើឲ្យកូនទៅទិញភេសជ្ជៈ០១កំប៉ុងមកហូប ពេលនោះ អ្នកលក់បានណែនាំភេសជ្ជៈប៉ូវកម្លាំងមីស៊ីលថាឆ្ងាញ់ ហើយថែមទាំងមានរង្វាន់ច្រើន ថែមទៀត កូនគាត់ក៏ទិញមកឲ្យគាត់ហូប ស្រាប់គាស់មកឃើញរូបម៉ូតូ គាត់ត្រេកអរពេក ក៏ទៅប្រាប់អ្នកលក់ថា គាត់ត្រូវរង្វាន់ឡានពីមីស៊ីល តែអ្នកលក់មើលហើយថា ត្រូវម៉ូតូទេ នាំគ្នាស្រែកហ៊ោផ្អើលគេឯងតែម្តង។
ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ឲ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ពេលនេះ ក៏ទទួលបានកាដូរ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ចំនួន៥០កេសផងដែរនោះ គឺមានឈ្មោះ ស៊ុន សារ៉េន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅភូមិថ្មី ឃុំត្នោតជុំជាមួយគ្នានេះដែរ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក រចនា បានសម្តែងការអបអរ ដល់អ្នកឈ្នះរង្វាន់នៅពេលនេះ ព្រមទាំងថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៊ីល និងជូនពរឲ្យអតិថិជនមីស៊ីល មានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។
ភេសជ្ជៈប៉ូវកម្លាំងមីស៊ីល មានរង្វាន់ជាច្រើន នៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់លុយសុទ្ធ និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕