(ភ្នំពេញ)៖ អ្នកគាំទ្រផលិតកម្ម Galaxy Navatra មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីមានចម្រៀងថ្មីមួយបទ ត្រូវបានបញ្ចេញជាផ្លូវការក្រោមចំណងជើងថា «បែកគ្នាព្រោះចិត្តឆេវឆាវ» ដែលបកស្រាយផ្ទាល់ដោយម្ចាស់ផលិតកម្ម គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។
បន្ទាប់ពីបានស្តាប់ចម្រៀងថ្មីនេះហើយ មហាជនមិនតិចនាក់នោះទេ បានលាន់មាត់សរសើរទឹកដមសំនៀងរបស់ អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ថាពីរោះមិនចាញ់តារាចម្រៀងអាជីពឡើយ។ តែយ៉ាងណា ចម្រៀងថ្មីមួយបទនេះ ត្រូវបានផលិតកម្ម Galaxy Navatra បញ្ជាក់ថា គ្រាន់តែជាការបង្ហោះទុកជាអនុស្សាវរីយរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគាត់ធ្លាប់តែមានក្តីស្រឡាញ់វិស័យចម្រៀងតាំងពីធំដឹងក្តីមក។
ដើម្បីកុំឲ្យខាតពេលយូរ! ចង់ដឹងថាចម្រៀងថ្មី បកស្រាយដោយម្ចាស់ផលិតកម្ម Galaxy Navatra ផ្ទាល់ ពីរោះយ៉ាងណា សូមទស្សនានិងស្តាប់ដូចខាងក្រោម៖