(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ យឺតចុះ តែកុំបោះបង់ រក្សាជំហរដំណើរបន្តិចម្ដងៗ គង់ដល់គោលដៅដែលអ្នកប៉ងប្រាថ្នា (គូ សុភាព)។

២៖ ចង់ធ្វើកិច្ចការធំ កុំមានចិត្តចង្អៀតចង្អល់ (សាមកុក)។

៣៖ មេដឹកនាំ បើបាត់បង់គុណធម៌ រាស្ត្រក៏លែងគាំទ្រទៀតដែរ (លាវ ប៉ី)។

៤៖ គុណធម៌ និងភាពស្មោះត្រង់ គឺធ្វើឱ្យមនុស្សមានតម្លៃខ្ពង់ខ្ពស់ (ខុង ជឺ)។

៥៖ អ្នកដែលទទួលបានសេចក្ដីសុខហើយ ចេះចែករំលែកទៅឱ្យអ្នកដទៃ សេចក្ដីសុខនោះនឹងកើនឡើងទ្វេដង (Lord Byron)៕