(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាសាទទន្លេស្ងួតឡើងវិញ និងទើបបញ្ចប់គម្រោងជួសជុល ដែលធ្វើឱ្យប្រាសាទនេះ អាចឈរ និងបង្ហាញរូបឆោមដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។

ក្នុងគម្រោងជួសជុលនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញទ្វារបាលកម្ពស់ជិត ២ម៉ែត្រ បដិមាព្រះពុទ្ធភៃសជ្យគុរុ ឬព្រះពុទ្ធស្តេចថ្នាំ ព្រមទាំងបដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ល។

ប្រាសាទទន្លេស្ងួត ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ ៥០០ម៉ែត្រ។ ប្រាសាទនេះជាអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៕