(ក្រុងអាយរេស)៖ ខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Carlos Tevez បានសម្រេចចិត្តចាកចេញពីក្លិបក្នុងស្រុក Boca Junior ជាផ្លូវការហើយ តែមិនទាន់សម្រេចព្យួរស្បែកជើងនៅលើជញ្ជាំងនោះទេ។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ នេះថា Tevez ដែលមានវ័យ ៣៧ឆ្នាំទៅហើយនោះ បានដាច់ចិត្តចាកចេញពីក្លិបគេងលេងតាំងពីកុមារភាព នៅក្រោយពេលចូលរួមជាមួយ Boca ៣លើកនាពេលកន្លងមក នៅពេលក្តីសុបិនរបស់គេបានសម្រេច។
តែយ៉ាងណា អតីតខ្សែប្រយុទ្ធក្លិបអង់គ្លេស Manchester United និង Manchester City ខាងលើនេះ នៅមិនទាន់សម្រេចចិត្តចូលនិវត្តន៍នៅឡើយទេ និងមានបំណងលេងឲ្យក្លិបផ្សេងនៅឯបរទេសទៀតដែរ។
Tevez បានថ្លែងទាំងទឹកភ្នែកថា «អាជីពបាល់ទាត់របស់ខ្ញុំនៅអាហ្សង់ទីនត្រូវបានបញ្ចប់ហើយ។ Boca Junior ជាក្លិបក្នុងស្រុកតែមួយគត់ដែលខ្ញុំលេងដោយគ្មានការស្ទាក់ស្ទើរនោះទេ»៕