(ភ្នំពេញ)៖ វិបត្តិនៃកូវីដ១៩ បានធ្វើឲ្យពិភពលោកប្រែប្រួលយ៉ាងខ្លាំង ស្របពេលវិស័យនានាក៏ត្រូវរងផលប៉ះពាល់ផងដែរ ហើយបើនិយាយពីវិស័យដឹកជញ្ជូនវិញក៏ប្រឈមនឹងបញ្ហាជាច្រើនទៀតផង។ ដើម្បីដោះស្រាយបញ្ហាចំពោះ មានតែការរស់នៅបែបថ្មីទេ ទើបអាចការពារខ្លួនពីការឆ្លងជំងឺជាលក្ខណៈនេះបាន។
ងាកមកកម្ពុជាវិញ វិស័យដឹកជញ្ជូនចាប់ផ្តើមមានសន្ទុះវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញវិធានការដើម្បីការពារកូវីដ១៩ មានប្រសិទ្ធភាព។ ការធ្វើដំណើរ ប្រជាពលរដ្ឋ ច្បាស់ជាគិតគូរយ៉ាងជាក់លាក់ និងជ្រើសរើសយកមធ្យោបាយដឹកជញ្ជូនណា ដែលអនុវត្តវិធានការពារកូវីដ១៩បានល្អ។
ការជិះរថយន្តតាក់ស៉ីទំនើប LM CAR នឹងទទួលបានទាំងផាសុកភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសអស់បារម្ភពីការឆ្លងមេរោគកូវីដ ១៩ ក្រោយពីក្រុមហ៊ុនបានអនុវត្តការចាញ់ថ្នាំសម្លាប់មេរោគ និងវិធាន ការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការអនុវត្តវិធានការត្រួតពិនិត្យសុខភាពជាប្រចាំ ផ្តល់ម៉ាស របាំងមុខ និងទឹកអនាម័យ លាងដៃដល់អតិថិជន ដើម្បីកាត់បន្ថយការឆ្លងឲ្យនៅកម្រិតទាបបំផុត ក៏ដូចជាធានាថា ក្រុមហ៊ុនកំពុងតែផ្តល់ សេវាកម្មដល់អតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ បុគ្គលិកបើកបរទាំងអស់របស់ LM CAR ក៏បានទទួលការចាក់វ៉ាក់សាំង គ្រប់ដូសរួចរាល់ផងដែរ។
បុគ្គលិកជាអ្នកបើកបរទាំង ១២០នាក់របស់ក្រុមហ៊ុន បានទទួលការចាក់វ៉ាក់សាំងស៉ីណូហ្វាម ជាលើកទី១ កាលពី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលមកទល់ពេលមាន រយៈពេលច្រើនជាង ៣០ថ្ងៃហើយ បើគិតចាប់តាំងពីការចាស់ដូសទី២។
ក្រោយពីការបំពេញការចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ តំណាងក្រុមហ៊ុនតាក់ស៉ីទំនើប LM CAR ដែលប្រមូលផ្តុំរថយន្តទំនើបជាច្រើនប្រភេទនោះ បានឲ្យដឹងថា៖ «ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា មេរោគកូរ៉ូណាថ្មី ពិតឆ្លងលឿនណាស់ ហើយវិធីសាស្ត្រក្នុងការកាត់បន្ថយការឆ្លង គឺការចាក់វ៉ាក់សាំងឲ្យបាន គ្រប់គ្នាឲ្យបានឆាប់តាមដែលអាច។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ សេវាដឹកជញ្ជូនប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងតែងគិត ដល់សុវត្ថិភាពអតិថិជន ជាចម្បង ការចាក់ថ្នាំ បង្ការដល់អ្នកបើកបររបស់យើង ពិតជារឿងដ៏សំខាន់ណាស់»។
អ្នកតំណាងក្រុមហ៊ុនបានបន្ថែមទៀតថា៖ «ការចាក់វ៉ាក់ស៊ាំងរបស់យើង គឺជាការបង្ហាញពីការការទទួលខុសត្រូវ ចំពោះអ្នកប្រើប្រាស់សេវារបស់យើង ហេតុនេះ អតិថិជនអាចប្រើសេវារបស់យើងកាន់តែមានសុវត្ថិភាព ដែលដូច ទៅនឹងពាក្យស្លោករបស់យើងថា «ជិះដោយសុវត្ថិភាពជាមួយនឹងតាក់ស៉ីទំនើប LM CAR»។ មិនត្រឹមតែ ប៉ុណ្ណោះ នេះក៏គឺជាការចូលរួមព្រួតដៃគ្នាជាមួយនឹងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវិដ ១៩ គ្រប់ស្ថានភាពទាំងអស់ មិនថា នៅទីណាក៏ដោយ»។
អំឡុងពេលនៃការផ្ទុះការឆ្លងនេះ ការធានាឲ្យបានសុវត្ថិភាពសម្រាប់អ្នកដំណើរ គឺជាភារកិច្ចដ៏ចម្បងមួយរបស់ តាក់ស៉ីទំនើប LM CAR។ ដោយសារតែហេតុផល ដ៏សំខាន់នេះ LM CAR មិនស្ទាក់ស្ទើរក្នុងការចំណាយឡើយ ជាពិសេស ការប្រើប្រាស់ថ្នាំសម្លាប់មេរោគGERMAGIC THYMEដែលមានប្រសិទ្ធិភាពសម្លាប់មេរោគកូវីដ-19បានរហូតដល់99.9% ដើម្បីសម្លាប់មេរោគទាំងក្នុង និងផ្នែកខាងក្រៅនៃ រថយន្តដែលកំពុងប្រតិបត្តិការទាំងអស់។
អ្នកបើកបរទាំងអស់របស់ក្រុមហ៊ុន ក៏ឆ្លងកាត់ការបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកបើកបរប្រកបដោយវិជ្ជាជីវៈ ខ្ពស់ ផងដែរ ហើយក្រុមហ៊ុនបានកំណត់ស្តង់ដារតម្លៃ និងការធ្វើដំណើរទៅតាមទិសយ៉ាងតឹងរ៉ឹង ដើម្បីបង្កើន ប្រសិទ្ធភាព និងគុណភាពសេវាកម្ម ដែលធ្វើឱ្យអតិថិជនរបស់ LM CAR ទាំងអស់កាន់តែមានភាពជឿជាក់ ក្នុងការប្រើប្រាស់សេវាកម្មរបស់ខ្លួន។
បន្ថែមលើនេះ នៅ LM CAR សុខសុវត្ថិភាពអ្នកដំណើរគឺជារឿងអាទិភាព ខណៈដែលក្រុមហ៊ុន អនុវត្តការត្រួតពិនិត្យទាំង អ្នកបើករ និងអ្នកដំណើរ២៤ម៉ោង/៧ថ្ងៃ ដើម្បីធានាថា អតិថិជនទទួលបានការ ធ្វើដំណើរ ប្រកបដោយភាពរីករាយ ជាពិសេសធ្វើឲ្យសេវាដឹកអ្នកជណើររបស់ក្រុមហ៊ុនក្លាយ ជាជម្រើស ទី១នៅរាជធានីភ្នំពេញ។
ក្នុងពេលវេលាដ៏លំបាកនេះ ក្រុមហ៊ុន LM CAR ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងចូលរួមចំណែក ជួយសង្គមផងដែរ តាមរយៈការផ្តល់អំណោយ «ជាគ្រឿងបរិក្ខា» ដល់ក្រុមហ៊ុនគ្រូពេទ្យជួរមុខដែល រងចាំជួយសង្គ្រោះជីវិតមនុស្ស និងប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
* លេខទូរស័ព្ទ ៖ 096 596 596 8
* ហ្វេសប៊ុកផេក ៖ LM CAR
* Download App ៖ LM CAR