(ភ្នំពេញ)៖ នៅពេលយើងនិយាយពីសាច់មាន់បំពងរសជាតិហឹរៗ ប្រាកដណាស់ គឺនឹកឃើញដល់ «𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧» មុនគេតែម្តង ទន្ទឹមនឹងនេះការរង់ចាំសាខាថ្មីរបស់ហ្វេនៗ Texas Chicken បានមកដល់ហើយ ជាមួយបរិយាកាសប្លែក និងល្អឥតខ្ចោះ អមដោយការតុបតែងប្រកបដោយភាពច្នៃប្រឌិត និងរចនាផ្នែកខាងក្នុងគួរឲ្យចាប់អារម្មណ៍ ហើយទីតាំងហាងមានសភាពធំទូលាយ ចំណែកកន្លែងទទួលទានអាហារក៏មានច្រើន អ៊ីចឹងមិនចាំបាច់ភ័យថា ខ្វះកន្លែងអង្គុយនោះទេ។
គិតត្រឹមខែមិថុនានេះ ហាងលក់សាច់មាន់បំពងដ៏ល្បីល្បាញ «𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧» បានបង្ហាញវត្តមានរបស់ខ្លួនចំនួន ៣ ទីតាំងរួចមកហើយ ដែលទីតាំងទី១ ស្ថិតនៅលើផ្លូវ ៥១ (ប៉ាស្ទ័រ) កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកង១ និងទីតាំងទី២ ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ខណៈចុងសប្តាហ៍នេះ «𝐓𝐞𝐱𝐚𝐬 𝐂𝐡𝐢𝐜𝐤𝐞𝐧 » បានបើកដំណើរការសាខាទី៣ របស់ខ្លួន ដែលស្ថិតនៅជាន់ទី២ ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១ កន្លងទៅ។
គួររំឭកថា «Texas Chicken» គឺជាឈ្មោះផ្លាកយីហោ ដែលមានការទទួលស្គាល់ខ្ពស់ក្នុង វិស័យម្ហូបអាហាររហ័ស និងជាហាងសាច់មាន់បំពងដ៏ធំបំផុតមួយ លើពិភពលោកទៀតផង។ «Texas Chicken» បម្រើជូននូវអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តាមបែបអាមេរិចខាងត្បូងដែលមានគុណភាពខ្ពស់ ព្រមទាំងផ្តល់ជូនអតិថិជននូវតម្លៃដែលសាកសម រួមជាមួយនឹងមឺនុយអាហារយ៉ាងមានច្រើនសម្បូរបែប។ មុខម្ហូបប្រចាំហាងរបស់ «Texas Chicken» រួមមាន៖ សាច់មាន់បំពងដែលមានរសជាតិឈ្ងុយឆ្ងាញ់ទាំងរសជាតិដើម និងគ្រឿងទេសរសជាតិហឹរពិសេស ប៊ឺហ្គឺ (Burger) រ៉េប (Wrap)រសជាតិសាច់មាន់ ឬ BBQ ជាច្រើនជម្រើស បន្ថែមជាមួយ បាយគីម៉ៅ (Kee Mao Rice) និងនំប៊ីស្គីតរសជាតិទឹកឃ្មុំ (Honey Butter Biscuit) ដ៏ផ្អែមឆ្ងាញ់ ហើយលើសពីនេះទៅទៀតសម្រាប់អ្នកចូលចិត្តញ៉ាំហឹរខ្លាំង «Texas Chicken» ក៏មានមឺនុយថ្មីគឺ ឈុត Fire Dragon បឺហ្គឺរ និង រ៉េប ជាមួយរសជាតិដែលមិនអាចបំភ្លេចបាន និងអនាម័យខ្ពស់។
អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់អាហារពីហាង «Texas Chicken» តាមរយៈសេវាកម្ម ដឹកជញ្ជូន NHAM24 Foodpand, E-GetS ឬសាវា Texas Delivery តាមរយៈលេខទូរស័ព្ទ ០៧៧ ៦៦៦ ៩១៧ និង ០៧៧ ៦៦៦ ៩១៦ បានផងដែរ ដូច្នេះកាន់តែមានភាពងាយស្រួល និងមានសុវត្ថភាពសម្រាប់អ្នកទាំងអស់គ្នា។
ជាមួយគ្នានេះ ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងនេះ «Texas Chicken AEON1» ក៏មានការផ្តល់ជូនពិសេសៗ ដូចជា៖
⦁ ការចែកជូនអាហារ ដោយឥតគិតថ្លៃ ចំនួន៣ថ្ងៃជាប់គ្នានៃបើកដំណើរការហាង។
⦁ នៅថ្ងៃទី១ : ចែកជូនសាច់មាន់ចំនូន ៥០ដុំ ដោយឥតគិតថ្លៃ។
⦁ នៅថ្ងៃទី២: ចែកជូនប៊ឺហ្គឺរចំនូន ៥០ ដោយឥតគិតថ្លៃ។
⦁ នៅថ្ងៃទី៣ : ចែកជូនថេនដឺរ៉េបចំនួន ៥០ ដោយឥតគិតថ្លៃ។
⦁ ប្រូម៉ូសិន Mega Deal (Fried Chicken/Classic Burger/Tender Wrap ឬ Chicken Tenders) តម្លៃត្រឹមតែ $១.៥ គ្រប់មុខទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការមកទទួលទានអាហារនៅក្នុងហាង និងខ្ចប់ លោកអ្នកក៏នឹងទទួលបានគូប៉ុង FREE FREE ជាច្រើនចាប់ពីថ្ងៃបើកដំណើរការហាងដំបូង រហូតដល់ថ្ងៃ២សប្តាហ៍បន្ទាប់ក្នុងខែមិថុនានេះ។
- ការផ្តល់ជូននេះសម្រាប់តែ «Texas Chicken» សាខាអ៊ីអនម៉លភ្នំពេញប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខ ០៧៧ ៦៦៦ ៩២៣ ឬក៏តាមដានក្នុងគេហទំព័រ, Texas Chicken Cambodia https://bit.ly/3pB1D86 ផ្ទាល់ក៏បានដែរ។
ជួបគ្នានៅ «Texas Chicken» សាខា AEON1 ទាំងអស់គ្នា!៕