(ម៉ាណាម៉ា)៖ ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងម្ចាស់ផ្ទះបារ៉ែន នាម៉ោង ១១៖៣០នាទីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមហើយនៃវគ្គសន្សំពិន្ទុប្រចាំពូល C។
នេះជាការប្រកួតលើកទី៦ ដូចគ្នារវាងក្រុមទាំងពីរ ដ្បិតកម្ពុជាធ្លាប់បានចាញ់បារ៉ែន ១-០ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិ នៅពេលគោព្រៃកម្ពុជាទើបរកបាន ១ពិន្ទុពី ៥ប្រកួតនាពេលកន្លងមកឈរនៅបាតតារាង គ្រាដែលគូប្រជែងបារ៉ែន នៅឈរនៅលេខ៣ បណ្តោះអាសន្នដោយមាន ៩ពិន្ទុស្មើក្រុមលេខ២ អ៉ីរ៉ង់ដែលបានយកឈ្នះហុងកុង ៣-១ នៅមុននេះដែរ៕