(ភ្នំពេញ)៖ ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប ៩ម៉ឺនដុល្លារ ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីក្រុមហ៊ុន សែលកាត។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ ៨ម៉ឺនដុល្លារ និងម្នាក់ទៀតឈ្នះ ១ម៉ឺនដុល្លារ កាលពីខែមេសាកន្លងមកនេះ។
អតិថិជនទី១ ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ ១ម៉ឺនដុល្លារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ចំណែកអតិថិជនទី២ មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឈ្នះរង្វាន់លុយសុទ្ធ ៨ម៉ឺនដុល្លារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
សែលកាត តែងតែផ្តល់នូវក្តីរំភើប និងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។
កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើ ពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ម៉ឺនដុល្លារឯណោះ។
ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចអតិថិជនខាងលើ សូមចាប់យកឱកាសរបស់លោកអ្នកឥឡូវនេះដោយវិធីសាស្ត្រងាយៗ គឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។ និងវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន ៦ ខ្ទង់។
អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង ៧ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕