(ភ្នំពេញ)៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា នៅថ្ងៃទី២ ខែមិថុនា បាននាំយកអំណោយជាគ្រឿងបរិក្ខាពេទ្យប្រគល់ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតរបស់មេរោគកូវីដ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។

គ្រឿងបរិក្ខាពេទ្យទាំងនោះរួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ ម៉ាសfoodpanda ៥០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១៥០សន្លឹក។

លោក ឈុន ណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បានឲ្យដឹងថា៖ «ការចូលរួមជួយសង្គមគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda។ នេះគឺជាការរួមចំណែកក្នុងការទប់ស្កាត់ការឆ្លតរាតត្បាតនៃមេរោគកូវីដ១៩ ក៏ដូចជាការសម្តែងនូវការដឹកគុណ ដល់ក្រុមគ្រូពេទ្យជួរមុខដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋកម្ពុជា និងជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់វ៉ាក់សាំងឲ្យដល់បុគ្គលិករបស់យើង»

ជាមួយគ្នានេះលោក គឹម កែវរស្មី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បតិ្តរដ្ឋ នៃក្រសូងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសកម្មភាពនេះ គឺជាការរួមចំណែកដ៏ធំក្នុងការជួយដោះស្រាយវិបត្តិក្នុងសង្គម ក៏ដូចជាចូលរួមសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩។

លោកបានបន្ថែមថា៖ «នេះគឺជាសកម្មភាពនៃការសម្តែងនៃការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលលំបាក។ សម្ភារនេះពិតជាសំខាន់ណាស់ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ និងភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃមេរោគកូវីដ១៩។ ខ្ញុំសង្ឃឹមថាសកម្មភាពនេះ នឹងបន្តរហូតនៅថ្ងៃអនាគតដើម្បីជួយដល់សង្គមជាតិរបស់យើង»

គួរបញ្ជាក់ថា កន្លងមកនេះ foodpanda បានធ្វើសកម្មភាពមនុស្សធម៌ច្រើនផងដែរដូចជាចែកអាហារ និងភេសជ្ជៈដល់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យរួមជាមួយនឹងការផ្តល់ម៉ាស និងអាល់កុលលាងដៃជាដើម។

បើទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាយើង កំពុងតែធ្លាក់ចុះខណៈជំងឺកូវីដ១៩ កំពុងតែរាតត្បាតក្ដីប៉ុន្តែ foodpanda នៅតែព្យាយាមគោរពតាមច្បាប់ការងារ ដោយនៅតែខិតខំធ្វើយ៉ាងណា បើកប្រាក់បៀវត្សពេញឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ និងប្រាក់លើកទឹកចិត្តផ្សេងៗ។ បន្ថែមទៅលើសកម្មភាពមនុស្សធម៌ foodpanda ក៏បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរតាមរយៈការផ្តល់ឱកាសការងារស្មើគ្នាដល់គ្រប់គ្នា។

លើសពីនេះ foodpanda ក៏បានផ្តល់ជាវគ្គបំប៉នដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកបច្ចេកវិជ្ជាភាសា និងចំណេះដឹងចាំបាច់ផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏បានផ្តោតសំខាន់ទៅលើចំណេះដឹងអនាម័យ ទៅដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩។ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរពី foodpanda។

ក្នុងគ្រាដ៏លំបាកនេះក្រុមហ៊ុនក៏បង្កើតដំណោះស្រាយជួយដល់បុគ្គលិកអ្នកបើករ និងសហគមន៍នានាផងដែរ តាមរយៈការផ្តល់ជម្រើសក្នុងម៉ោងការងារដោយបុគ្គលិកអាចធ្វើការពីផ្ទះ និងកន្លែងមានសុវត្ថិភាព ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលសម្ភារដើម្បីការពារអាហារភេសជ្ជៈ និងអត្ថប្រយោជន៍បន្ថែមក្នុងការករណី ដែលបុគ្គលិក ឬអ្នកបើកបររបស់ខ្លួនត្រូវធ្វើចត្តាឡីស័ក ឬក៏ឆ្លងមេរោគកូវីដ១៩។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារនៅស្ទើរទូទាំងប្រទេសកម្ពុជាដែលរួមមាននៅភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ។

សូមចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការណ៍៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ អ៊ីចឹង ដើម្បីសុវត្ថិភាពមិនបាច់ចេញក្រៅទេណា៎ទាញតែទូរសព្ទមកអាចកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើនប្រភេទតាម foodpanda បានហើយ។ តាមដានគេហទំព័រហ្វេកបុករបស់ foodpanda ដើម្បីទទួលបានព័ត៌មានថ្មីៗនិងប្រម៉ូសិនជាច្រើន៕

ចុច Subscribe Channel Telegram របស់ foodpandaKH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន