(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធដែលត្រូវជ្រើសរើសចេញពីក្លិប Arseanal, Bukayo Saka ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមជម្រើសជាតិអង់គ្លេស ១-០ ទៅលើក្រុមភ្ញៀវអូទ្រីសនៃការប្រកួតមិត្តភាពអន្តរជាតិ មុនទៅលេងពានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 សប្តាហ៍ក្រោយនេះ។

Saka ដែលមានវ័យទើបតែ ២២ឆ្នាំនោះ រកបានគ្រាប់ទី១ នៅនាទី៥៦ ក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសពីការបង្ហាញខ្លួនបាន ៦ប្រកួត នៅពេលដែលខ្សែការពារ Trent Alexander-Arnold មកពីក្លិបហង្សក្រហម Liverpool ក៏ត្រូវបានប្តូរចេញដោយសាររងរបួសផងដែរ។

តាមរយៈជ័យជម្នះនៅឯកីឡដ្ឋាន Riverside នេះដែរ មានន័យថាជាជ័យជម្នះទី៧ ជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Gareth Southgate ដូចដែលពួកគេធ្លាប់ធ្វើបានស្ថិតក្រោមការបង្វឹករបស់លោក Sir Bobby Robson កាលខែមិថុនា ឆ្នាំ១៩៨៥ ដល់ខែឧសភា ឆ្នាំ១៩៨៦។

ចំណែកឯក្រុមនៅតំបន់អឺរ៉ុបដូចគ្នាអូទ្រីសវិញ បានបរាជ័យជាលើកដំបូងគិតចាប់តាំងពីបានចាញ់ក្រុមជម្រើសជាតិប៉ូឡូញ និងអ៉ីស្រ្តាអែលកាលខែមីនា ឆ្នាំ២០១៩ មក៕