(ព្រៃវែង)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបន្តនាំយកម៉ូតូ ZoomerX ចំនួន១គ្រឿងបន្ថែមទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ដល់ស្រុកបាភ្នំ ខេត្តព្រៃវែង។

អ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX មានឈ្មោះ ប្រាជ្ញ ធា ភេទស្រី អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រនៅភ្នំពេញ មានស្រុកកំណើតនៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

អ្នកស្រី ប្រាជ្ញ ធា បានឲ្យដឹងថា ថ្ងៃត្រូវរង្វាន់ម៉ូតូ១នេះគឺខ្លួន និងក្រុមគ្រួសារបានទៅលេងស្រុក និងបានទិញភេសជ្ជៈឆេមពានអាយស៍៣កំប៉ុងមកហូប ពេលនោះខ្លួន និងស្វាមីហូបម្នាក់១កំប៉ុង ១កំប៉ុងទៀតកូនយកទៅទុក ល្ងាចបន្តិចខ្លួនបានសួររកឆេមពាន ដែលសល់ពីកូន និងបានគាស់ហូប ស្រាប់តែឃើញរូបម៉ូតូតែម្ដង។

ចំណែកឯអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ៥០កេសផងដែរ។

អ្នលក់ឈ្មោះ ស្មោញ កឹន ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅទល់មុខ អនុវិទ្យាល័យធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក ញ៉ែម សម្បត្តិ បានអបអរដល់អ្នកឈ្នះរង្វាន់។ លោកបានឲ្យដឹងថា ដោយស្ថានការណ៍កូវីដបានធូរស្រាលបន្តិច ក្រុមការងាររបស់លោកកំពុងបន្ត នាំយករង្វាន់ប្រគល់ជូនអ្នកមានសំណាងគ្រប់ទីកន្លែងឡើងវិញ មិនថាតែនៅខេត្តព្រៃវែង ឬខេត្តផ្សេងៗឡើយ។

លោកបានថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៊ិន និងឆេមពានអាយស៍ និងជូនពរឱ្យអតិថិជនឆេមពាន មានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើន នៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាទឹកប្រាក់១ពាន់ដុល្លារៗ និងរង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕