(ប៉េកាំង)៖ ៨៥ឆ្នាំមុន គណបក្សកុម្មុយនិស្តចិនបានដឹកនាំកងទ័ពក្រហមវាយលុកសត្រូវរាប់លាននាក់ ឆ្លងដើរខេត្តជាង១០ ធ្វើដំណើរចម្ងាយសរុប១,២៥០០គីឡូម៉ែត្រ ដែលបានចារឹកជារឿងរ៉ាវដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ គឺមហាដំណើរ។ ខែឧសភា ឆ្នាំ២០១៩ នៅទីចាប់ផ្តើមនៃមហាដំណើរដែលស្ថិតនៅស្រុក Yudu លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានជួបសំណេះសំណាលជាមួយកូនចៅនៃកងទ័ពក្រហម និងតំណាងគ្រួសារវីរជនដែល បានពលីជីវិតក្នុងបដិវត្តន៍ ហើយលើកឡើងថាមហាដំណើរពិតជាពិបាកខ្លាំងណាស់ ហើយគណបក្សនិងកងទ័ពក្រហមបានក្រោកឈរឡើងពីភាពអស់សង្ឃឹម ក្នុងអំឡុងពេលមហាដំណើរម្តងហើយម្តងទៀត គឺពឹងផ្អែកលើឧត្តមគតិបដិវត្តន៍ខ្ពស់ជាងមេឃ ទើបអាចបង្កើតអច្ឆរិយនៅទីបំផុត។
ប្រវត្ដិសាស្ដ្ររបស់មហាដំណើរនៃកងទ័ពក្រហមគឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងយោធានិងប្រជាជន។ នៅស្រុក Yudu ដែលជាទីចាប់ផ្តើមនៃមហាដំណើរពលរដ្ឋសាមញ្ញមិនត្រឹមតែបានបរិច្ចាគបន្ទះក្តារ និងស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សជាង១៦០០០នាក់បានឆ្លើយតបនឹង ការអំពាវនាវ ហើយចូលរួមជាមួយកងទ័ពក្រហមទៀតផង។ នៅក្នុងភូមិ Shazhou ស្រុក Rucheng ខេត្ត Hunan យុទ្ធនារីនៃកងទ័ពក្រហមចំនួន៣នាក់ បានស្នាក់នៅក្នុង ផ្ទះរបស់លោកយាយ Xu Jiexiu។ មុនពេលចាកចេញ ពួកគេបានកាត់ភួយពាក់កណ្តាលរបស់ខ្លួនទុកឱ្យលោកយាយ។ លោកយាយ Xu Jiexiu បាននិយាយថា តើបក្សកុម្មុយនិស្តចិនគឺជាអ្វី? បក្សកុម្មុយនិស្តចិនគឺពេលមានភួយតែមួយនឹងកាត់ពាក់កណ្តាលជូនឱ្យប្រជាជន។
លើផ្លូវនៃមហាដំណើរ កងទ័ពក្រហមដែលមិនខ្លាចការលះបង់ជីវិតបានដើរឆ្ពោះទៅមុខដោយភាពក្លាហាន គឺពឹងផ្អែកលើឧត្តមគតិនិងជំនឿចិត្តនេះគឺជាអាថ៌កំបាំង នៃភាពជោគជ័យរបស់បដិវត្តន៍ចិន។ លោក Liu Zhenhua ជាកូនប្រុសរបស់ទាហានជើងចាស់លោក Liu Shuanglin គាត់នៅតែចងចាំនូវពាក្យសម្តីរបស់ឪពុកគាត់ដែល បាននិយាយទៅកាន់គាត់ថា៖ ចេញដំណើរដើម្បីរំដោះប្រទេសចិនទាំងមូល។
មនុស្សមួយជំនាន់គឺមានមហាដំណើររៀងៗខ្លួន ហើយមនុស្សគ្រប់ជំនាន់ក៏ត្រូវធ្វើមហាដំណើររបស់ខ្លួនឱ្យបានល្អដែរ។ ដូចលោក ស៊ី ជីនភីងថ្លែងថាមហាដំណើរស្ថិតនៅលើ ផ្លូវជានិច្ច។ មិនថាអាជីពរបស់យើងរីកចម្រើនទៅមុខយ៉ាងណាក៏ដោយ មិនថាយើងទទួលបានសមិទ្ធផលអ្វីក៏ដោយ យើងត្រូវផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យ ហើយ បន្តឈានទៅមុខដោយភាពក្លាហាននៅលើផ្លូវមហាដំណើរថ្មី៕