(ភ្នំពេញ)៖ ប្រទេសកម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ ខណៈរាជរដ្ឋាភិបាល កំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហានេះ។

ដើម្បីសម្រួលដល់ផលវិបាកនេះ សាលាអន្តរជាតិមែនន័រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបញ្ចុះតម្លៃសិក្សា ៤៥% រយៈពេល ៥ឆ្នាំ ទាំងសិស្សចាស់ និងថ្មី។ នេះបើតាមសេចក្តីជូនដំណឹង លើបណ្តាញសង្គម Facebook របស់សាលាអន្តរជាតិមែនន័រ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សាលាអន្តរជាតិមែនន័រ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់ជីវភាពរបស់លោក លោកស្រី ដែលបាន និងកំពុងទទួលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សាលាអន្តរជាតិមែនន័រ សូមផ្តល់ការបញ្ចុះតម្លៃសិក្សា ៤៥% រយៈពេល ៥ឆ្នាំ ទាំងសិស្សចាស់ និងថ្មី ព្រមទាំងសម្រួលលក្ខខណ្ឌបង់ប្រាក់តាមលទ្ធភាពរបស់លោក លោកស្រី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»

ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 017 404 098 / 098 808 850