(ភ្នំពេញ)៖ សម្រែក ស្រែកច្រៀងពោរពេញដោយទឹកដមសំនៀង ពីសំណាក់តារាវ័យក្មេង តន់ ចន្ទសីម៉ា ក្នុងបទថ្មី «សុំទោសដែលអូនធ្លាប់មានសង្សារ» កំពុងតែធ្វើឲ្យទស្សនិកជនកំពុងក្រៀមក្រំរឿងស្នេហា ជក់ចិត្តចូលស្តាប់មិនតិចនោះទេ ខណៈវាប្រៀបបាននឹងរសជាតិថ្មីមួយបែបទៀត សម្រាប់ចំណីអារម្មណ៍មហាជន ជាមួយចម្រៀងបែបមនោសញ្ចេតនាបែបឈឺចាប់មួយនេះ។
បទថ្មីរបស់ តន់ ចន្ទសីម៉ា «សុំទោសដែលអូនធ្លាប់មានសង្សារ» កំពុងតែត្រូវបានអ្នកនិយមស្តាប់បទចម្រៀងក្នុងស្រុក ពេញចិត្តស្តាប់ និងកោតសរសើរមិនតិចនោះទេ តាមរយៈសារ Comment ពីក្រោមបទចម្រៀង ពោលសរសើរជាបន្តបន្ទាប់ នូវភាពបត់បែនរបស់តារាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ដែលមានស្ទីលច្រៀងថ្មីៗរហូត ពីរោះគ្រប់បទតែម្តង។
បទមនោសញ្ចេតនាឈឺចាប់ថ្មី រួមផ្សំជាមួយទឹកដមសំឡេងដ៏ស្រទន់ ស្រែកច្រៀងទាំងឈឺចាប់របស់ តន់ ចា័ន្ទសីម៉ា នេះជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងដោយផ្ទាល់ពីសំណាក់ថៅកែផលិតកម្មគឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងនិពន្ធទំនុកភ្លេងដោយលោក សាក់ ធារិទ្ធ ។
ចង់ដឹងថាបទនេះ ពីរោះកម្រិតណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖