(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី៥ នៃជើងទី១ នៅថ្ងៃទី០១, ០៥, ០៦ និងថ្ងៃទី០៧ ខែមេសាខាងមុខ។

សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសារួមមាន៖
១៖ អង្គរថាយហ្គឺរ Vs កងយោធពលខេមរភូមិន្ទ។

រីឯការប្រកួតនៅថ្ងៃចន្ទ ទី០៥ ខែមេសាវិញរួមមាន៖
១៖ សូលទីឡូអង្គរ Vs កងយោធពលខេមរភូមិន្ទ។

ចំណែកការប្រកួតនៅថ្ងៃអង្គារ ទី០៦ ខែមេសារួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs ខេត្តព្រៃវែង
២៖ បឹងកេត Vs ភ្នំពេញក្រោន
៣៖ អគ្គិសនីកម្ពុជា Vs ណាហ្គា។

ការប្រកួតនៅថ្ងៃពុធ ទី០៧ ខែមេសារួមមាន៖
១៖ អាសុីអឺរ៉ុប យូណាយធីត Vs ព្រះខ័នរាជស្វាយរៀង
២៖ នគរបាលជាតិ Vs អង្គរថាយហ្គឺរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៥ និងឈានចូលមកដល់ហើយ ដែលមានគូពិសេសៗនឹងត្រូវជួបគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ១១ នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន ដែលឈរនៅកំពូលតារាងបណ្តោះអាសន្ននៅថ្ងៃអង្គារ ទី០៦ ខែមេសា នៃទឹកដីកីឡដ្ឋាន ខេមបូឌា អៃរវ៉េ នាម៉ោង ១៥៖៣០នាទីរសៀល៕