(វ៉ាសរ)៖ ខ្សែប្រយុទ្ធសំខាន់ Robert Lawandowski នឹងខកខានជួយប៉ូឡូញ ប៉ះអង់គ្លេសក្នុងវគ្គជម្រុះ FIFA World Cup 2022 រាត្រីនេះ និងក្នុងយុទ្ធនាការ UEFA Champions League ផងដែរពេល Bayern Munich ជួប Paris Saint-Germain ដោយសារបញ្ហារបួសជង្គង់នាពេលថ្មីៗនេះ។

បញ្ហារបួសជង្គង់នេះដែរ នឹងធ្វើឡើងកីឡាករវ័យ ៣២ឆ្នាំខាងលើនេះនៅក្រៅទីលានរយៈពេល ១ខែដើម្បីព្យាបាល ដែលបានទទួលរងកាលពីជួយប៉ូឡូញយកឈ្នះក្រុមជម្រើសជាតិអង់ដូរ៉ា ៣-០ ក្នុងវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុបកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលរូបគេរកបាន ២គ្រាប់ផងដែរ។

នេះមានន័យថា Robert នឹងខកខានក្នុងជំនួបទល់នឹងតោកំណាចអង់គ្លេសរាត្រីនេះនៅកីឡដ្ឋាន Wembley មុនពេលបន្តខកខានជួយ Bayern Munich ស្វាគមន៍ក្រុម PSG សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៅ Champions សប្តាហ៍ក្រោយទៀត។

យោងតាមសេចក្តីថ្លែងការណ៍ពីក្លិប Bayern Munich បានបញ្ជាក់ថា បច្ចុប្បន្ន Robert Lewandowski បានទៅដល់ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការព្យាបាលរបួសជង្គង់ហើយ៕