(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាបានស្វែងរកការរស់នៅបែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និងខុនដូ។ ចំពោះការផ្លាស់ប្តូរបែបនេះ ដោយសារតែការរស់នៅក្នុងបុរី និងខុនដូបានបន្ថែមនូវភាពសម្បូរបែប និងតម្រូវការដែលមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ជាមួយលក្ខណៈពិសេសជាច្រើន ខុនដូ ដឹស្តាប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត នឹងក្លាយជាជម្រើសដ៏ស័ក្ដិសមសម្រាប់លោកអ្នក។ តើលក្ខណៈពិសេសទាំងនោះមានអ្វីខ្លះ? 

ខុនដូ ដឹស្តាប៉ូឡារីស ២៣ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា៥នាទីពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) សាងសង់ឡើងលើផ្ទៃដីប្រមាណជាជាង២ហិចតា ដែលមានកម្ពស់២៦ជាន់ ចែកចេញជាបន្ទប់គេង ១និងបន្ទប់គេង២ អមជាមួយគ្រឿងសង្ហារឹមទំនើបគ្រប់ប្រភេទបំពាក់ជូនរួចជាស្រេច ស្របតាមតម្រូវការរបស់អតិថិជន។

អ្វីដែលពិសេសនោះ គឺលោកអ្នកអាចកម្សាន្ត និងស្រូបយកខ្យល់បរិសុទ្ធនៅក្នុងសួនច្បារលើអាកាសបែបឯកជន នៅជាន់ទី២៦ នៃអគារ ដែលមានបរិយាកាសស្រស់ស្រាយជាមួយនឹងទេសភាពដ៏ល្អឥតខ្ចោះ អមដោយទន្លេ និងទិដ្ឋភាពសួនកម្សាន្តបែបអឺរ៉ុបថែមទៀតផង។ សម្រាប់ជាន់ទី១ និងទី២ នៃអគារខុនដូ បានរៀបចំឱ្យមានជាហាងទំនិញដ៏សម្បូរបែប មានទំនិញរាប់រយមុខ ដោយលោកអ្នកពុំចាំបាច់ចាកចេញពីខុនដូ ទៅណាឆ្ងាយក្នុងការស្វែងរកទិញទំនិញនោះទេ។

លើសពីនេះទៅទៀត ដើម្បីបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃឱ្យកាន់តែសំបូរបែប បុរី ប៉េង ហួត បានបង្កើតឱ្យមាន៖

១៖ ប៉ូឡារីស អេហ្វ អែន ប៊ី ដែលប្រមូលផ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗលើដងវិថីតែមួយ
២៖ សួនកម្សាន្តយូរ៉ូផាកជាសួនកម្សាន្តស្តង់ដារបែបអឺរ៉ុបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ជាទីកន្លែងលំហែកាយបែបធម្មជាតិ ដែលមានភោជនីយដ្ឋានបែបបស្ចឹមប្រទេស និងការកម្សាន្តផ្សេងៗជាច្រើនទៀត។
៣៖ ក្លឹបហាត់ប្រាណ អាងហែលទឹក និងកីឡដ្ឋាន សម្រាប់លោកអ្នកមកហាត់ប្រាណ និងកម្សាន្ត ជាមួយនឹងកីឡាវាយកូនហ្គោល និងកីឡាបាល់ទាត់ ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។

ដែលលោកអ្នកចំណាយពេលត្រឹមតែ ៥នាទី ទៅ១០នាទីប៉ុណ្ណោះ ពីទីតាំងខុនដូ មកកាន់ទីតាំងនីមួយៗដូចបានរៀបរាប់ខាងលើ។

សរុបរួមមក ជីវិតបែបស៊ីវិល័យសម្រាប់ការរស់នៅក្នុងខុនដូ ដឹស្តាប៉ូឡារីស ២៣ ពិតជាមិនធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ ក្នុងការទទួលបានជីវិតដ៏ស្រស់បំព្រង រួមផ្សំនឹងភាពសម្បូរបែបដែលនៅជុំវិញ ដែលស័ក្តិសមនឹងពាក្យស្លោករបស់បុរី ប៉េង ហួត «ធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ»

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕