(ភ្នំពេញ)៖ សម្រាប់កាប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២ ឆ្នាំ២០២១ នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ទទួលបាន៣ពិន្ទុ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៦-១ នៃទឹកដីកីឡដ្ឋានព្រះខ័នរាជស្វាយរៀង។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរ ស្វាយរៀង រកបាន៦គ្រាប់ និងបានទាត់បញ្ចូលទីដោយកីឡាករ សឿយ វិសាល រកបាន១គ្រាប់ ពាក់លេខ៥ នៅនាទីទី៧, កីឡាករ MIGUEL ANGEL JUNCO MARTINEZ រកបាន២គ្រាប់ ពាក់លេខ៩ នាទីទី ១៩,៦៧ កីឡាករ ប្រាក់ មុន្នីឧត្ដម ពាក់លេខ៧ បាន១គ្រាប់នៅនាទីទី២៩ និងកីឡាករ PRIVAT ពាក់លេខ១០ រកបាន២គ្រាប់ នៅនាទីទី ៣១,៩០+១ ក្រោយពីក្រុមភ្ញៀវអគ្គិសនីកម្ពុជា វាយបកបាន១គ្រាប់វិញ និងបានស៊ុតបញ្ចូលទីដោយកីឡាករ សា ទី ពាក់លេខ៩ នៅនាទីទី៣៥។

គួរដឹងដែរថា កាលពីសប្តាហ៍ទី១ កន្លងទៅ ក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះ នគរបាលជាតិ ក្នុងលទ្ធ ៣-២ ក្នុងទឹកដីនៃកីឡដ្ឋាន អគ្គិសនីកម្ពុជា។ អគ្គិសនីកម្ពុជាឆ្លងកាត់២ប្រកួតមកនេះ ឈ្នះ១ដង និងចាញ់១ដង។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតលីគកំពូលប្រចាំសប្តាហ៍ទី២នេះ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បាន៣ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន បន្ទាប់ពីបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល៦-១៕