(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio បានឈ្នះស្បែកជើងមាស (golden boot) នៅលីគកំពូលអ៉ីតាលី Serie A ដែលរកបាន ៣៦គ្រាប់ច្រេីនជាងគេនៅរដូវកាលនេះ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ខ្សែប្រយុទ្ធអន្តរជាតិអ៉ីតាលី Immobile ក៏ស៊ុតបានច្រេីនជាងគេផងដែរនារដូវកាលឆ្នាំ២០១៩-២០២០ បេីប្រៀបធៀបទាំង ៥លីគកំពូលនៅអឺរ៉ុបស្ដែលត្រូវគ្នានឹងកំណត់ត្រារបស់កីឡាករ Gonzalo Higuain ដែលរកបាន ៣៦គ្រាប់ក្នុងរដូវកាល កាលលេងឲ្យក្រុមពពកស Napoli ក្នុងឆ្នាំ២០១៦។

កីឡាករវ័យ ៣០ឆ្នាំខាងលេីនេះបន្តរកបាន១គ្រាប់ទៀត ក្នុងជំនួបដែល Lazio ចាញ់ម្ចាស់ផ្ទះ Napoli ៣-១ ក្នុងថ្ងៃប្រកួតចុងក្រោយនៅ Serie A ដែលជាសប្តាហ៍ទី៣៨ ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤បាល់បំបាក់ក្រុម Lazio ក្នុងលទ្ធផល ៣-១ នៅពេលគូប្រជែង Cristiano Ronaldo របស់ក្លិប Juventus ឈរនៅលេខ២ ដែលរកបាន ៣១គ្រាប់។

កន្លងមក កីឡាករ Lionel Messi របស់ក្រុម Barcelona បានឈ្នះស្បែកមាសនៅអឺរ៉ុប ៣លើក ប៉ុន្តែរកបានតែ ២៥គ្រាប់ប៉ុណ្ណោះ ដោយនៅពេលនេះនៅតែមានលក្ខណ:គ្រប់គ្រាន់ ដើម្បីក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga ដដែល៕