(ភ្នំពេញ)៖ ផ្សារទំនើប «AEON MaxValu» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន «AEON Cambodia» ដែលមានផ្គត់ផ្គង់ប្រភេទទំនិញជាច្រើនមុខ កំពុងពង្រីកសាខាជាបន្តបន្ទាប់ «AEON MaxValu» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងការផ្តល់ជូននូវ ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។
ផ្សារទំនើប «AEON MaxValu» បានពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយនឹងបើកដំណើរការសាខាទី១៣ របស់ខ្លួន (សាខាទួលសង្កែ) នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០។
ផ្សារទំនើប «AEON MaxValu» សាខាទួលសង្កែមានផ្គត់ផ្គង់នូវប្រភេទ សាច់ បន្លែ ផ្លែឈើស្រស់ អាហារកក ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍សម្អាតផ្ទះ សម្ភារ:ប្រើប្រាស់ក្មេង សម្ភារ:សិក្សា និងការិយាល័យ ឱសថស្ថានអ៊ីអន វែលណេស និងទំនិញផ្សេងៗជាច្រើនទៀត។
ព្រមទាំងមានភេសជ្ជៈថ្មីៗ ដូចជាកាហ្វេ ទឹកក្រូច និងការ៉េមថ្មីៗប្រចាំផ្សារទំនើប AEON MaxValu ជាដើម។ អាសយដ្ឋាន ជាន់ផ្ទាល់ដី០១ ផ្លូវលេខ១០៥, សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕