(ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា គ្រប់សមាជិកកីឡាករទាំងអស់ដែលតម្រូវឲ្យវិលមកកាន់ទឹកដីអាមេរិក ក្នុងការបន្តការប្រកួតប្រជែងពានរង្វាន់ PGA Tour នៃកីឡាវាយកូនហ្គោល ត្រូវបានសហព័ន្ធគ្រប់គ្រងកម្មវិធីតម្រូវឲ្យដាក់ខ្លួននៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃជាមុនសិន មុនបន្តកម្មវិធីប្រកួតចាប់ផ្តើមនាខែក្រោយ។

កម្មវិធីប្រកួតវាយកូនហ្គោល PGA Tour ដែលសំបូទៅដោយកីឡាករកម្រិត Championship បានខកខានការប្រកួតតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិវីរុស COVID-19 ដោយតម្រូវឲ្យផ្អាកការប្រកួតដែលត្រៀមធ្វើឡើងនៅអាមេរិក ខណៈចំនួនកីឡាករដែលអាចវិលត្រឡប់មកវិញមានជាង ២៥នាក់ដែលមានសិទ្ធិប្រជែងក្នុងកម្មវិធី Charles Schwab នៅរដ្ឋតិចសាស់នោះ បច្ចុប្បន្នបានកំពុងរស់នៅក្រោយសហរដ្ឋអាមេរិក។

ក្នុងនោះគណៈរៀបចំការប្រកួតកម្រិត PGA Tour ក៏មានក្តីរំពឹងថា ការប្រកួតអាចវិលមកវិញបាននៅអំឡុងថ្ងៃទី១១ ខែមិថុនាខាងមុខនេះ ដោយតម្រូវបិទទ្វារក្នុងរក្សាការពារសុវត្ថិភាព សុខភាពកម្រិតខ្ពស់បំផុត ប៉ុន្តែការប្រកួតនឹងមិនអាចកើតឡើងនៅពេលណាមិនអាចគ្រប់គ្រងស្ថានភាពបាននោះ ដោយកីឡាករទាំងអស់ត្រូវធ្វើតេស្ត COVID-19 មុន ១សប្តាហ៍ពេញ មុនថ្ងៃប្រកួតមកដល់៕