(បាសេឡូណា)៖ ក្លិបបាល់ទាត់ FC Barcelona បានប្រកាសពីការដាក់លក់កីឡាករខ្សែការពារស្លាបស្តាំ Nelson Semedo បន្ទាប់ពីប្រេះឆាក្នុងការបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំទៅមុខទៀត។

កិច្ចសន្យាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ Semedo ជាមួយ Barcelona នឹងផុតកំណត់ដល់ឆ្នាំ២០២២ ក្នុងនៅក្នុងតម្លៃលក់ចេញប្រមាណ ៤០លានអឺរ៉ូ ស្មើនឹង ៤៣លានដុល្លារ ជាកីឡាករសំខាន់របស់ក្លិបស្ថិតនៅតំបន់ Catalan និងក្លិបធំៗនៅអឺរ៉ុប មួយចំនួនទៀត។

តែយ៉ាងណា ក្រុមជើងឯកអេស្ប៉ាញ FC Barcelona ក៏ត្រៀមយកកីឡាករ Lautaro Martinez របស់ក្លិប Inter Milan មកកាន់ទឹកដី Camp Nou ប្រសិនបើកក្លិបអ៊ីតាលីចាប់អារម្មណ៍ Semedo ដែរនោះ គ្រាដែល Miralem Pjanic របស់ Juventus ក៏ត្រូវបានក្លិបអ្នកមានបុណ្យចង់យកមកតំបន់បម្រើដូចគ្នា។

យោងតាមប្រភពពី Marca ក៏បានឲ្យដឹងថា Barcelona បានដាក់ Nelson Semedo, Ivan Rakitic និង Jean-Clair Todibo ក្នុងជម្រើសផ្លាស់ប្តូរ ដើម្បីទាក់ចិត្តក្លិបយក្សអ៊ីតាលី Juventus ក្នុងការផ្ទេរកីឡាករបូស្នី Pjanic មកកាន់ទឹកដីអេស្ប៉ាញនារដូវកាលដោះដូរកីឡាករនៅអំឡុងខែកក្កដា និងសីហា ឆ្នាំ២០២០ ខាងមុខ៕