(ឥណ្ឌា)៖ យ៉ាងហោចណាស់សិស្សចំនួន ២០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងគ្រោះអគ្គិភ័យដ៏សាហាវមួយ ដែលបានកើតឡើងនៅអាគារពាណិជ្ជកម្មមួយកន្លែង នៅតំបន់ Surat ប្រទេសឥណ្ឌា កាលពីពេលថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

សិស្សសរុបមានចំនួន ៥០នាក់ ត្រូវបានគេរាយការណ៍ថា នៅខាងក្នុងអាគារពាណិជ្ជកម្ម អំឡុងពេលដែលមានគ្រោះអគ្គិភ័យបានកើតឡើង។ ប៉ូលិសឥណ្ឌាបានស្រាវជ្រាវរកឃើញមនុស្ស៣នាក់ ដែលមានការពាក់ព័ន្ធករណីភ្លើងឆេះនេះ។ អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យខាងលើ ប៉ូលិសធ្វើការស៊ើបអង្កេតបន្ថែមទៀត៕