(សេអ៊ូល)៖ មន្រ្ដីម្នាក់មកពីផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងទៅនឹងការចោទប្រកាន់ចំពោះស្ថាបនិក YG Entertainment លោក Yang Hyun Suk (យ៉ាន យុនស៊ុក) ថាបានជាប់ពាក់ព័ន្ធទៅនឹងផ្លូវភេទជាមួយអ្នកវិនិយោគ ២នាក់ មកពីតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោង​តាមការចេញផ្សាយដោយ Allkpop នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

ក្នុងសេចក្តីថ្លែងការណ៍នោះបានរៀបរាប់ថា «ការសង្ស័យដែលបានលើកឡើងនោះ គឺមិនពិតនោះទេ»។ គាត់ (Yang Hyun Suk) បានចូលរួមនៅក្នុងកិច្ចប្រជុំមួយ បន្ទាប់ពីត្រូវបានអញ្ជើញដោយមនុស្សម្នាក់ ដែលធ្លាប់ស្គាល់លោក (Yang Hyun Suk) ប៉ុន្តែមិនមានប្រព្រឹត្តផ្លូវភេទក្នុងទម្រង់ណាមួយកើតឡើងនោះទេ»

នៅថ្ងៃនេះកម្មវិធី «Straight» របស់ទូរទស្សន៍ប៉ុស្តិ៍ MBC បានបញ្ចេញវីដេអូខ្លីថ្មីមួយ ដែលបង្ហាញជាពន្លឺនៃការបំពានផ្លូវភេទ ដែលបានកើតឡើងនៅឯក្លឹប Burning Sun មានរយៈពេល ១ខែមកហើយ មុនពេលរឿងអាស្រូវនៅក្លឹបនេះត្រូវបានបែកធ្លាយ។

ទាក់ទងនឹងរឿងអាស្រូវខាងលើ ក្រុមផលិតកម្មបានបង្ហាញថា Yang Hyun Suk បានរកស្រ្ដី ២៥នាក់ផ្ដល់ទៅឲ្យបុរសអ្នកមាន ២នាក់ មកពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការជ្រើសរើស។ យ៉ាងហោចណាស់ មានស្រ្ដី ១០នាក់ នៅក្នុងចំណោម ២៥នាក់នោះ គឺជាស្រី្ដរកស៊ីផ្លូវភេទមកពីតំបន់ Red Light District នៃប្រទេសកូរ៉េខាងត្បូង៕